អដ្ឋកថា បសូរសុត្តនិទ្ទេសទី ៨
ក្នុងបសូរសុត្តនិទ្ទេសទី ៨ គប្បីជ្រាបសេចក្តីសង្ខេបនៃគាថា ដំបូងសិន ។ មេលទ្ធិទាំងនេះ រមែងពោលថា សេចក្តីបរិសុទ្ធរមែងមានក្នុង ធម៌នេះបុណ្ណោះ សំដៅយកទិដ្ឋិរបស់ខ្លួន តែមិនបានពោលសេចក្តីបរិសុទ្ធ វិសេសក្នុងធម៌ដទៃទេ ព្រោះហេតុដែលសមណព្រាហ្មណ៍ជាច្រើន អាស្រ័យ សាស្តារបស់ខ្លួនជាដើម ជាអ្នកពោលថាស្អាតក្នុងសាស្តារបស់ខ្លួនជាដើមនោះ ឯង យ៉ាងនេះថា វាទៈនេះស្អាត តាំងមាំក្នុងបច្ចេកសច្ចៈថា លោកទៀងជាដើម ។ បទថា សព្វេ បរវាទេ ខិបន្តិ សេចក្តីថា រមែងបោះបង់លទ្ធិ ដទៃទាំងអស់ ។ បទថា ឧក្ខិបន្តិ សេចក្តីថា ចោលទៅឆ្ងាយ ។ បទថា បរិក្ខិបន្តិ សេចក្តីថា ចោលទៅដោយជុំវិញ ។ បទថា សុភវាទា ជាមាតិកានៃនិទ្ទេស ។ បទថា សោភនវាទា បានដល់ ពោលថា ស្អាតយ៉ាងនេះ ។ បទថា បណ្ឌិតវាទា សេចក្តី ថា ពោលយ៉ាងនេះថា ពួកយើងជាបណ្ឌិត ។ បទថា ធីរវាទា បានដល់ ពោលថា ពួកយើងពោលវាទៈដែលប្រាសចាកទោស ។ បទថា ញាយវាទា បានដល់ ពោលថា ពួកយើងពោលនូវវាទៈដែលត្រឹមត្រូវ ។ បទថា ហេតុវាទា បានដល់ ពោលថា ពួកយើងពោលវាទៈដែលប្រកបដោយហេតុ ។ បទថា លក្ខណវាទា បានដល់ ពោលថា ពួកយើងពោលនូវវាទៈ ដែលគួរ កំណត់ ។ បទថា ការណវាទា បានដល់ ពោលថា ពួកយើងពោលវាទៈ ដែលប្រកបដោយឧទាហរណ៍ ។ បទថា ឋានវាទា បានដល់ ពោលថា ពួកយើងពោលនូវវាទៈដែលមិនអាចចៀសវាងបាន ។ បទថា និវិដ្ឋា សេចក្តីថា ចូលទៅខាងក្នុង ។ បទថា បតិដ្ឋិតា សេចក្តីថា តាំងនៅក្នុងបច្ចេកសច្ចៈនោះឯង ឈ្មោះថាតាំងមាំ ដោយប្រការ ដូច្នេះឯង ។