អត្ថរបស់ មានស សព្ទ
ឯង ។ បទថា វិសេនិកត្វា សេចក្តីថា ញ៉ាំងកងទ័ពកិលេសឲ្យវិនាស ។ បទថា កឹ លភេថោ បានដល់ អ្នកគប្បីបានការឆ្លើយអ្វី ។ ព្រះមាន ព្រះភាគត្រាស់ហៅបរិព្វាជកនោះថា បសូរ ។ គាថានេះថា យេសីធ នត្ថិ ក៏ មាននិទ្ទេស ក៏មានអត្ថងាយយល់ដូចគ្នា ។ បទថា បវិតក្កំ សេចក្តីថា វិតក្កថា អញនឹងមានជ័យជម្នះ ឬ ហ្ន៎ជាដើម ។ បទថា ធោនេន យុគំ សមាគមា សេចក្តីថា ដល់នូវការចាប់ គូជាមួយព្រះពុទ្ធ ដែលកម្ចាត់កិលេសហើយ ។ បទថា ន ហិ ត្វំ សក្ខសិ សម្បយាតវេ សេចក្តីថា អ្នកនឹងមិនអាច ចាប់គូជាមួយព្រះពុទ្ធដែលជាអ្នកមានបញ្ញាជាគ្រឿងកម្ចាត់ ប្រៀបផ្ទឹមស្មើជាមួយ តថាគត គឺមិនអាចចាប់គូប្រៀបធៀបជាមួយតថាគតបានឡើយ ដូចចចក ជាដើម មិនអាចចាប់គូប្រៀបធៀបជាមួយរាជសីហ៍ជាដើមបានឡើយ ។ បទថា មនោ ជាមាតិកានៃនិទ្ទេស ។ បទថា យំ ចិត្តំ សេចក្តី ថា ឈ្មោះថា ចិត្តំ ព្រោះចិត្តវិចិត្រ ។ ឈ្មោះថា មនោ ព្រោះអត្ថថា ដឹង គឺជ្រាបអារម្មណ៍ ។ បទថា មានសំ បានដល់ ចិត្តនោះឯង ធម៌ដែលសម្បយុត្ត ដោយចិត្ត ហៅថា មានស ដូចក្នុងប្រយោគថា អន្តលិក្ខចរោ បសោ យ្វាយ ញ្ចរតិ មានសោ អន្ទាក់ គឺរាគៈណា ដែលត្រាច់ទៅលើអាកាស ដូច្នេះ ។ ព្រះអរហន្ត ហៅថា មានស ដូចក្នុងគាថានេះថា កថញ្ចិ ភគវា តុយ្ហំ សាវកោ សាសនេ រតោ