អត្ថរបស់ បណ្ឌរ សព្ទ

ក្បាលទី 53 · ទំព័រ 834

បទថា ហទយំ បានដល់ ចិត្ត ។ ដើមទ្រូង ហៅថា ហទយ ដូចក្នុងប្រយោគនេះថា ចិត្តំ វា តេ ខិបិស្សាមិ ហទយំ វា តេ ផាលេស្សាមិ យើងនឹងធ្វើចិត្តលោកឲ្យរវើរវាយ ឬហែកហបឫទ័យ ( ដើម ទ្រូង ) របស់លោក ។ ចិត្ត ហៅថា ហទយ ដូចក្នុងប្រយោគជាដើមថា ហទយាហទយំ មញ្ញេ អញ្ញាយ គច្ឆតិ សមីតិមាណពនេះហាក់ជាដឹងចិត្តដោយ ចិត្តហើយទើបចាំង ( នូវឈើ ) ។ ហទយវត្ថុ ( បេះដូង ) ហៅថា ហទយ ដូចក្នុងប្រយោគជាដើមថា វក្កំ ហទយំ ទាច បេះដូង ។ តែក្នុងទីនេះ ចិត្តនោះ ឯងហៅថា ហទយ ដោយអត្ថថា នៅខាងក្នុងចិត្តនោះឯង ឈ្មោះថា បណ្ឌរំ ដោយអត្ថថា បរិសុទ្ធិ ។ បណ្ឌរ នេះ លោកពោលសំដៅយកភវង្គចិត្ត ដូច ព្រះតម្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភវង្គចិត្តនេះមានរស្មីផ្សាយចេញ បុន្តែចិត្ត នោះឯង ត្រូវឧបក្កិលេសទាំងឡាយជាអាគន្តុកចូលមកធ្វើឲ្យសៅហ្មងដូច្នេះ ។ សូម្បីអកុសល ក៏ហៅថា បណ្ឌរ ដូចគ្នា ព្រោះចេញចាកចិត្តនោះ ដូចទឹក ស្ទឹងគង្គា ហូរចេញអំពីស្ទឹងគង្គា និងដូចទឹកស្ទឹងគោធាវរីហូរចេញអំពីស្ទឹង គោធាវរី ។ តែសព្ទថា មនោ មនាយតនំ ក្នុងទីនេះជា មនាយតន លោក