អត្ថរបស់ អាយតន សព្ទ

ក្បាលទី 53 · ទំព័រ 835

ពោលដើម្បីសម្តែងភាពជាអាយតនៈនៃចិត្ត ។ ព្រោះហេតុនោះ ទើបលោក សម្តែង មនោ សព្ទនោះថា មនោ សព្ទនេះ ឈ្មោះថាមនាយតនៈ ព្រោះជាលំនៅ នៃចិត្ត ដូចលំនៅនៃទេវតាក៏មិនមែន ដែលពិត អាយតនៈ គឺមនៈ ឈ្មោះថា មនាយតនៈ ។ ក្នុងពាក្យនេះ គប្បីជ្រាបថា ឈ្មោះថា អាយតនៈ ដោយអត្ថថា ជាទីនៅអាស្រ័យ ដោយអត្ថថា ជាប្រភពកើត ដោយអត្ថថា ជាទីប្រជុំ ដោយអត្ថថា ជាប្រទេសដែលកើត និងដោយអត្ថថា ជាហេតុ ។ ពិតហើយ ទីនៅអាស្រ័យក្នុងលោក ហៅថា អាយតន ដូចក្នុងប្រយោគ ជាដើមថា ឥស្សរាយតនំ វាសុទេវាយតនំ លំនៅរបស់ព្រះឥសូរ លំនៅ របស់វាសុទេព ។ ប្រភពកើត ហៅថា អាយតន ដូចក្នុងប្រយោគជាដើមថា សុវណ្ណាយតនំ រជតាយតនំ ប្រភពកើតមាស ប្រភពកើតប្រាក់ ។ តែក្នុង សាសនាទីប្រជុំ ហៅថា អាយតនៈ ដូចក្នុងប្រយោគជាដើមថា មនោរមេ អាយតនេ សេវន្តិ នំ វិហង្គមា ឆាយំ ឆាយត្ថិកា យន្តិ ផលត្ថា ផលភោ ជិនោ ។ ( ដើមឈើធំ ) ជាទីរីករាយចិត្ត ពួកសត្វដែលត្រូវការម្លប់ ក៏ ទៅជ្រកម្លប់ ពួកសត្វដែលត្រូវការផ្លែ ក៏បរិភោគផ្លែ ។ ប្រទេសដែលកើត ហៅថា អាយតន ក្នុងប្រយោគជាដើមថា ទក្ខិណាបថោ គុន្នំ អាយតនំ ទក្ខិណាបថ ជាបទេសកើតនៃគោទាំងឡាយ ។ ហេតុ ហៅថា អាយតន ដូច ក្នុងប្រយោគជាដើមថា តតត្រត្រេវ សក្ខិព្វតំ បបុណាតិ សតិ សតិអាយតនេ កាលបើហេតុមាន រមែងដល់នូវភាពគួរជាបន្ទាល់ ក្នុងការដឹងនិងការឃើញ នោះៗ ។ ក្នុងទីនេះ ប្រព្រឹត្តទៅទាំង ៣ យ៉ាង គឺដោយអត្ថថា