អត្ថរបស់ ខន្ធ សព្ទ
ប្រទេសដែលកើត ១ ដោយអត្ថថា ទីជាប្រជុំ ១ ដោយអត្ថថា ហេតុ ១ ។ មនាយតន នេះ គប្បីជ្រាបថាជា អាយតន ដោយអត្ថថា ជាប្រទេស ដែលកើត ដូចក្នុងប្រយោគជាដើមថា ធម៌ទាំងឡាយមានផស្សៈជាដើម រមែង កើតក្នុងមនៈនេះ ។ គប្បីជ្រាបថា អាយតន ដោយអត្ថថា ទីជាប្រជុំដូចក្នុង ប្រយោគជាដើមថា រូប សំឡេង ក្លិន រស ផោដ្ឋព្វ ដែលជាអារម្មណ៍ខាងក្រៅ រមែងប្រជុំចុះក្នុងមនៈនេះតាមសភាវៈ ។ គប្បីជ្រាបថា អាយតន ដោយ អត្ថថា ជាហេតុ ព្រោះភាពជាហេតុ ដោយអត្ថថា ជាបច្ច័យ មានសហជាតប្បច្ច័យជាដើម នៃធម៌ទាំងឡាយមានផស្សៈជាដើម ។ បទថា មន្រិន្ទិយំ មានសេចក្តីដូចពោលហើយនោះឯង ។ ឈ្មោះថា វិញ្ញាណំ ព្រោះអត្ថថា ដឹង ច្បាស់ ។ ខន្ធ គឺ វិញ្ញាណ ឈ្មោះថា វិញ្ញាណក្ខន្ធោ ។ គប្បីជ្រាបអត្ថនៃ វិញ្ញាណក្ខន្ធនោះដោយអំណាចនៃគំនរជាដើម ។ លោកពោលខន្ធ ដោយអត្ថថា គំនរ ដូចក្នុងប្រយោគជាដើមថា អសង្ខេយ្យោ អប្បមេយ្យោ មហាឧទក ក្ខន្ធោទ្វេវ សង្ខំ គច្ឆតិ គំនរទឹកធំ ដែលបុគ្គលរាប់មិនបានប្រមាណ មិនអស់ យាងណាមិញ ។ មកក្នុងអត្ថថា គុណ ដូចក្នុងប្រយោគជាដើមថា សីលក្ខន្ធោ សមាធិក្ខន្ធោ គុណគឺសីលគុណគឺសមាធិ ។ មកក្នុងអត្ថថា បញ្ញត្តិ ដូចក្នុងប្រយោគជាដើមថា អទ្ទសា ខោ ភគវា មហន្តំ ទារុក្ខន្ធំ ព្រះមាន ព្រះភាគទ្រង់បានទតឃើញកំណាត់ឈើដ៏ធំ កំពុងអណ្តែតតាមខ្សែទឹក ។ តែក្នុងទីនេះ លោកពោលខន្ធដោយ រុឡី សព្ទ គឺសព្ទដែលនិយាយផ្សេងតែ មានន័យផ្សេង ។ ចំណែកមួយនៃវិញ្ញាណក្ខន្ធ ជាវិញ្ញាណ ១ ដួង ដោយ