មាគន្ទិយសុត្តនិទ្ទេសទី ៩
( ព្រះមានព្រះភាគទ្រង់ត្រាស់ថា ) ឯចំណង់ក្នុងមេថុនមិន មាន ( ដល់តថាគត ) ព្រោះឃើញនាងតណ្ហា នាងអរតីនិងនាងរាគាឡើយ ( ចំណង់ក្នុងមេថុននឹងមានដល់តថាគតព្រោះឃើញ ) នូវសរីរៈនៃធីតា របស់អ្នកនេះ ដ៏ពេញដោយមូត្រនិងករីស ដូចម្តេចកើត តថាគតមិនត្រូវការ ដើម្បីប៉ះពាល់នូវសរីរៈនៃធីតានោះ សូម្បីដោយជើងឡើយ ។ ពាក្យថា ឯចំណង់ក្នុងមេថុនមិនមាន ( ដល់តថាគត ) ព្រោះ ឃើញនាងតណ្ហា នាងអរតីនិងនាងរាគាឡើយ សេចក្តីថា ចំណង់ក្តី តម្រេកក្តី សេចក្តីស្រឡាញ់ក្តី ក្នុងមេថុនធម្មមិនមាន ព្រោះឃើញ ព្រោះប្រទះនូវមារធីតា ឈ្មោះតណ្ហា ១ អរតី ១ រាគា ១ ហេតុនោះ ( ទ្រង់ត្រាស់ថា ) ឯចំណង់ ក្នុងមេថុនមិនមាន ( ដល់តថាគត ) ព្រោះឃើញនាងតណ្ហា នាងអរតី និង នាងរាគាឡើយ ។ ពាក្យថា ( ចំណង់ក្នុងមេថុននឹងមានដល់តថាគត ព្រោះឃើញ ) នូវសរីរៈនៃធីតារបស់អ្នកនេះ ដ៏ពេញដោយមូត្រនិងករីសដូចម្តេចកើត តថាគត មិនត្រូវការដើម្បីប៉ះពាល់នូវសរីរៈនៃធីតានោះ សូម្បីដោយជើងឡើយ អធិប្បាយ ថា ( ចំណង់ក្នុងមេថុននឹងមានដល់តថាគត ព្រោះឃើញ ) នូវសរីរៈនេះ ដ៏ពេញដោយមូត្រ ពេញដោយករីស ពេញដោយស្លេស្ម ពេញដោយឈាម មានរាងឆ្អឹង រឹតរួតដោយសរសៃ លាបដោយឈាមនិងសាច់ ពាសដោយ ស្បែក បិទបាំងដោយសម្បុរថ្ងៃ មានប្រហោងតូចប្រហោងធំ តែងហូរចេញ ហូរចូល ជាលំនៅនៃពួកដង្កូវ ដ៏ពេញដោយមន្ទិលមិនស្អាតផ្សេងៗ ដូចម្តេច បាន តថាគតមិនត្រូវការដើម្បីជាន់ដោយជើងឡើយ ការនៅរួម ឬការសមាគម មានមកពីណា ហេតុនោះ ( ទ្រង់ត្រាស់ថា ) ( ចំណង់ក្នុងមេថុននឹងមានដល់ តថាគតព្រោះឃើញ ) នូវសរីរៈនេះ ដ៏ពេញដោយមូត្រនិងករីសដូចម្តេចកើតត ថាគតមិនត្រូវការដើម្បីប៉ះពាល់នូវសរីរៈនៃធីតានោះ សូម្បីដោយជើងឡើយ ។