អដ្ឋកថា បុរាភេទសុត្តនិទ្ទេសទី ១០
គប្បីជ្រាបវិនិច្ឆ័យក្នុងបុរាភេទសុត្តនិទ្ទេសទី ១០ ដូចតទៅនេះថា គប្បីជ្រាបរឿងរ៉ាវដែលកើតឡើងដូចគ្នានៃសូត្រនេះថា កថំទស្សី ដូច្នេះជាដើមនិងសូត្រដទៃក្រៅអំពីសូត្រនេះ ៥ ទៀត គឺកលហវិវាទសូត្រ ១ ចូឡវិយូហសូត្រ ១ មហាវិយូហសូត្រ ១ តុវដកសូត្រ ១ អត្តទណ្ឌសូត្រ ១ ដោយន័យដែលពោលទុកហើយក្នុងសម្មាបរិព្វាជនីយសូត្រ នោះឯង តែដោយការផ្សេងគ្នាគប្បីជ្រាបដូចតទៅនេះថា ព្រះមានព្រះភាគ ដើម្បីសម្តែងនូវធម៌ឲ្យជាទីសប្បាយរបស់ទេវតា ដែល ជារាគចរិតក្នុងមហាសម័យនោះ ទ្រង់ឲ្យព្រះពុទ្ធនិមិត្តត្រាស់សួរបញ្ញាជាមួយ ព្រះអង្គហើយ ទើបបានត្រាស់សម្មាបរិព្វាជានីយសូត្រដោយប្រការណា ក្នុង មហាសម័យនេះក៏ដោយប្រការនោះដូចគ្នា ព្រះមានព្រះភាគទ្រង់ជ្រាបចិត្តរបស់ ទេវតាដែលមានចិត្តកើតឡើងថា មុនពេលចុតិគួរធ្វើអ្វីហ្ន៎ ដើម្បីទ្រង់អនុគ្រោះ ពួកទេវតាទាំងនោះ ទើបទ្រង់នាំព្រះពុទ្ធនិមិត្តមួយអន្លើដោយភិក្ខុបរិវារ ២៥០០ អង្គមកតាមអាកាស ហើយទ្រង់ឲ្យព្រះពុទ្ធនិមិត្តទូលសួរព្រះអង្គ ទើបបាន ត្រាស់ព្រះសូត្រនេះ ។ ត្រាស់ដូចម្តេច ត្រាស់ដូចតទៅនេះថា ធម្មតាព្រះពុទ្ធទាំងឡាយជាបុគ្គល ធំក្រៃលែង ជាបុគ្គលវិសេសជាងសត្វ បណ្តារូបារម្មណ៍ដែលចែកចេញទៅ ដោយពណ៌ មានពណ៌ខៀវជាដើម រូបារម្មណ៍ណាមួយ ឬបណ្តាសទ្ទារម្មណ៍ ជាដើម ដែលចែកចេញទៅដោយសំឡេង មានសំឡេងស្គរជាដើម អារម្មណ៍ មានសទ្ធារម្មណ៍ជាដើមណាមួយ ក្នុងទីណាមួយដែលលោក ព្រមទាំងទេវលោកឃើញ បានឮ ជ្រាប ដឹងច្បាស់ ដល់ ស្វែងរក ត្រាច់តាមទៅដោយ ចិត្ត ដែលមិនមកកាន់គន្លង ក្នុងសំណាញ់ញាណរបស់ព្រះពុទ្ធទាំងនោះ រមែង មិនមានសមដូចព្រះមានព្រះភាគត្រាស់ទុក ( ក្នុងអង្គុត្តរនិកាយចតុក្កនិបាត ) ថា ម្នា