កលហវិវាទសុត្តនិទ្ទេសទី ១១

ក្បាលទី 54 · ទំព័រ 142

( ព្រះពុទ្ធនិមិត្តត្រាស់សួរថា ) ជម្លោះ វិវាទ សេចក្តីខ្សឹកខ្សួល សេចក្តីសោកព្រមទាំងសេចក្តីកំណាញ់ មានះនិងអតិមានះ ព្រមទាំងការញុះញង់ កើតអំពីណា កិលេសទាំងនោះកើតអំពីណា សូមព្រះអង្គសម្តែងសេចក្តី ដែលខ្ញុំសួរនោះ ។ អធិប្បាយពាក្យថា ជម្លោះ វិវាទកើតអំពីណា ត្រង់ពាក្យថា ជម្លោះ សេចក្តីថាជម្លោះក្តី វិវាទក្តី ដូចគ្នាដោយអាការតែមួយ ជម្លោះណា ជម្លោះនោះឈ្មោះថា វិវាទ វិវាទណា វិវាទនោះឈ្មោះថាជម្លោះ ។ ម្យ៉ាងទៀត ដោយអាការផ្សេងគ្នា វិវាទជាបុព្វភាគនៃជម្លោះលោកហៅថា វិវាទ ។ ពួកព្រះរាជា ជជែកនឹងពួកព្រះរាជា ពួកខត្តិយៈជជែកនឹងពួកខត្តិយៈ ពួកព្រាហ្មណ៍ ជជែកនឹងពួកព្រាហ្មណ៍ ពួកគហបតីជជែកនឹងគហបតី មាតាជជែកនឹងបុត្ត បុត្តជជែកនឹងមាតា បិតាជជែកនឹងបុត្ត បុត្តជជែកនឹងបិតា បងប្អូនប្រុសជជែក នឹងបងប្អូនប្រុស បងប្អូនស្រីជជែកនឹងបងប្អូនស្រី បងប្អូនប្រុសជជែកនឹងបងប្អូន ស្រី បងប្អូនស្រីជជែកនឹងបងប្អូនប្រុស សម្លាញ់ជជែកនឹងសម្លាញ់ នេះ ហៅថា វិវាទ ។ ជម្លោះ តើដូចម្តេច ។ ពួកគ្រហស្ថជាអ្នកខ្វល់ខ្វាយក្នុងការ ស្វែងរកទោសតែងធ្វើជម្លោះដោយកាយវាចា ពួកបព្វជិតកាលត្រូវអាបត្តិក៏ធ្វើ ជម្លោះដោយកាយវាចា នេះហៅថា ជម្លោះ ។ ពាក្យថា ជម្លោះ វិវាទកើតអំពី ណា គឺពុទ្ធនិម្មិតសួរមូលសួរហេតុ សួរនិទាន សួរការកើតព្រម សួរការផ្តើម កើត សួរសមុដ្ឋាន សួរអាហារ សួរអារម្មណ៍ សួរបច្ច័យ សួរសមុទ័យ សួរ ឈ្លេចឈ្លី អង្វរ អារាធនា ចោទនូវសមុទ័យនៃជម្លោះ និងវិវាទថា ជម្លោះ