ចូឡវិយូហសុត្តនិទ្ទេសទី ១២
( ព្រះពុទ្ធនិមិត្តសួរថា ) ជនទាំងឡាយប្រកាន់ថាខ្លួនឈ្លាសវៃ ជាអ្នកដំអក់នៅក្នុងទិដ្ឋិរបស់ខ្លួនៗ រមែងប្រកាន់យក ( នូវទិដ្ឋិនោះ ) ហើយ ពោលផ្សេងៗថា បុគ្គលណាដឹងយ៉ាងនេះ បុគ្គលនោះឈ្មោះថាដឹងធម៌ បុគ្គល ណាបដិសេធសេចក្តីនេះ បុគ្គលនោះឈ្មោះថា មិនមានគុណធម៌បរិបូណ៌ ។ ពាក្យថា ជាអ្នកដំអក់នៅក្នុងទិដ្ឋិរបស់ខ្លួនៗ អធិប្បាយថា មាន សមណព្រាហ្មណ៍ពួកខ្លះ ជាអ្នកលុះក្នុងទិដ្ឋិ សមណព្រាហ្មណ៍ទាំងនោះកាន់ យក រៀនយក ប្រកាន់ បបោសអង្អែល ជាប់ចិត្ត បណ្តាទិដ្ឋិ ៦២ នូវទិដ្ឋិណាមួយ ហើយនៅ នៅរួម នៅគ្រប់គ្រង នៅត្រាំក្នុងទិដ្ឋិរបស់ខ្លួនៗ ។ ពួកអ្នក មានផ្ទះក្តីរមែងនៅក្នុងផ្ទះ ពួកអ្នកត្រូវអាបត្តិក្តី រមែងនៅក្នុងអាបត្តិ ពួកអ្នក ប្រកបដោយកិលេសក្តី រមែងនៅក្នុងកិលេសយ៉ាងណា មានសមណព្រាហ្មណ៍ ពួកខ្លះជាអ្នកលុះក្នុងទិដ្ឋិ សមណព្រាហ្មណ៍ទាំងនោះកាន់យក រៀនយក ប្រកាន់ យក បបោសអង្អែល ជាប់ចិត្ត បណ្តាទិដ្ឋិទាំង ៦២ នូវទិដ្ឋិណាមួយ ហើយ នៅ នៅរួម នៅគ្រប់គ្រង នៅត្រាំក្នុងទិដ្ឋិរបស់ខ្លួនៗ ហេតុនោះ ( ទ្រង់ត្រាស់ សួរថា ) ជាអ្នកដំអក់នៅក្នុងទិដ្ឋិរបស់ខ្លួនៗ ។ អធិប្បាយពាក្យថា ប្រកាន់ថាខ្លួនឈ្លាសវៃរមែងប្រកាន់យក ( នូវទិដ្ឋិនោះ ) ហើយពោលផ្សេងៗ ត្រង់ពាក្យថា ប្រកាន់យក គឺកាន់យក រៀនយក ប្រកាន់យក បបោសអង្អែល ជាប់ចិត្ត ។ ពាក្យថា ពោលផ្សេងៗ គឺនិយាយផ្សេងៗ ពោលពាក្យមានប្រការផ្សេងៗ ពោលពាក្យដទៃៗ ពោល ពាក្យច្រើន ពោល ថ្លែង ពណ៌នា ពន្យល់ អធិប្បាយ នូវពាក្យជាអនេក ។