អដ្ឋកថា ចូឡវិយូហសុត្តនិទ្ទេសទី ១២
បទថា យោ ឯវំ ជានាតិ ស វេទិ ធម្មំ ឥទំ បដិក្កោសមកេវលី សោ សេចក្តីថា សមណព្រាហ្មណ៍ ពួកខ្លះពោលសំដៅដល់ទិដ្ឋិនោះថា បុគ្គលណាដឹងយ៉ាងនេះ បុគ្គលនោះឈ្មោះ ថា ដឹងធម៌ តែបុគ្គលណាជំទាស់នូវធម៌នេះ បុគ្គលនោះឈ្មោះថា ជាមនុស្ស អាក្រក់ ។ បទថា នានា វទន្តិ បានដល់ និយាយហេតុផ្សេងៗគ្នា ។ បទថា វិវិធំ វទន្តិ បានដល់ និយាយច្រើនយ៉ាង ។ បទថា អញ្ញោញ្ញំ វទន្តិ បានដល់ មិនពោលតែម្យ៉ាង ពោលអាងត្រង់នោះ ពោលអាងត្រង់នេះ ។ បទថា អកេវលី សោ បានដល់ បុគ្គលនោះមិនឈ្លាស ។ បទថា អសមត្តោ បានដល់ មិនបរិបូណ៌ ។ បទថា អបរិបុណ្ណោ បានដល់ មិនពេញ ។ បទថា ពាលោ បានដល់ មនុស្សអាក្រក់ ។ បទថា អកុសលោ បានដល់ មិនឈ្លាស ។ តអំពីនេះទៅជាគាថាឆ្លើយ ៣ គាថា ។ គាថាទាំងនោះ រួមសេចក្តីដែល ពោលទុកដោយអត្ថខាងដើមនិងអត្ថខាងចុងទើបសូត្រនេះបានឈ្មោះថា ចូឡវិយូហសូត្រ ព្រោះមានសេចក្តីតិចជាងសូត្រតទៅ ដោយការរួបរួមនោះ ។ ក្នុងគាថាទាំងនោះគប្បីជ្រាបវិនិច្ឆ័យក្នុងគាថាទី ១ មុនសិន ។ បទថា បរស្ស ចេ ធម្មំ បានដល់ ទិដ្ឋិរបស់អ្នកដទៃ ។ បទថា សព្វេវិមេ ពាលា អធិប្បាយថា កាលបើយ៉ាងនេះទើបសមណព្រាហ្មណ៍ទាំងអស់នោះ ជាបុគ្គលពាល ព្រោះហេតុអ្វី ព្រោះថា ជនទាំងអស់នេះមានការដំអក់នៅក្នុង ទិដ្ឋិ ។ បទថា សន្ទិដ្ឋិយា ចេវ ន វេវទាតា សំសុទ្ធបញ្ញា កុសលា មុតីមា សេចក្តីថា បើសមណព្រាហ្មណ៍ជាអ្នកមិនផូរផង់ មិនបរិសុទ្ធិ សៅ ហ្មងនឹងមានបញ្ញាបរិសុទ្ធ ឈ្លាស មានការដឹង ព្រោះទិដ្ឋិរបស់ខ្លួន ។ ម្យ៉ាងទៀត បាឋថា សន្ទិដ្ឋិយាចេវទាតា ។ បទនេះមានអធិប្បាយថា បើបុគ្គលជា