មហាវិយូហសុត្តនិទ្ទេសទី ១៣

ក្បាលទី 54 · ទំព័រ 252

( ព្រះពុទ្ធនិមិត្តត្រាស់សួរថា ) ពួកសមណព្រាហ្មណ៍ណាមួយត្រ ាំនៅក្នុងទិដ្ឋិតែងសម្តែងថា ពាក្យនេះឯងជាពាក្យពិត តើសមណព្រាហ្មណ៍ ទាំងអស់នោះនឹងនាំមកនូវពាក្យនិន្ទាតែម្យ៉ាងឬ ឬក៏បានពាក្យសរសើរក្នុងហេតុ នោះដែរ ។ អធិប្បាយពាក្យថា ពួកសមណព្រាហ្មណ៍ណាមួយត្រាំនៅក្នុង ទិដ្ឋិ ពាក្យថា ណាមួយ គឺគ្រប់ទាំងអស់ សព្វទាំងមូល មិនសេសសល់ ឥត សេសសល់ ពាក្យថា ណាមួយនេះ ជាពាក្យអស់រលីង ។ ពាក្យថា ត្រាំនៅក្នុង ទិដ្ឋិ សេចក្តីថា មានសមណព្រាហ្មណ៍ពួកមួយជាអ្នកលុះក្នុងទិដ្ឋិ សមណព្រាហ្មណ៍ទាំងនោះកាន់ កួចកាន់ ប្រកាន់ ស្ទាបអង្អែល ប្រកាន់ស្អិតបណ្តា ទិដ្ឋិ ៦២ នូវទិដ្ឋិណាមួយ ហើយនៅ នៅរួម នៅទួទៅ នៅត្រាំក្នុងទិដ្ឋិរបស់ ខ្លួនៗ ។ ពួកជនអ្នកគ្រប់គ្រងផ្ទះក្តីរមែងនៅក្នុងផ្ទះ ពួកភិក្ខុអ្នកត្រូវអាបត្តិក្តីរមែង នៅក្នុងអាបត្តិ ពួកជនមានកិលេសក្តីតែងនៅក្នុងកិលេស យ៉ាងណាមិញ មាន សមណព្រាហ្មណ៍ពួកមួយជាអ្នកលុះក្នុងទិដ្ឋិក៏យ៉ាងនោះដែរ សមណព្រាហ្មណ៍ ទាំងនោះកាន់ កួចកាន់ ប្រកាន់ ស្ទាបអង្អែល ប្រកាន់ស្អិតបណ្តាទិដ្ឋិ ៦២ នូវ ទិដ្ឋិណាមួយ ហើយនៅ នៅរួម នៅទួទៅ នៅត្រាំក្នុងទិដ្ឋិរបស់ខ្លួនៗ ។ ហេតុ នោះ ( ទ្រង់ត្រាស់សួរថា ) ពួកសមណព្រាហ្មណ៍ណាមួយត្រាំនៅក្នុងទិដ្ឋិ ។ ពាក្យថា តែងសម្តែងថា ពាក្យនេះឯងជាពាក្យពិត គឺតែង ពោល សម្តែង ពណ៌នា បំភ្លឺ ថ្លែងថាលោកទៀង ពាក្យនេះឯងពិត ពាក្យដទៃ ជាមោឃៈ តែងពោល សម្តែង ពណ៌នា បំភ្លឺ ថ្លែងថាលោកមិនទៀង ។ បេ ។