វិវេក៣

ក្បាលទី 54 · ទំព័រ 5

ព្រះកាយ ។ ព្រះនាមថា មានព្រះភាគ ព្រោះហេតុទ្រង់ចម្រើនសីល ចម្រើន ចិត្ត ចម្រើនបញ្ញា ។ មួយទៀតព្រះនាមថា មានព្រះភាគ ព្រោះហេតុព្រះមាន ព្រះភាគទ្រង់គប់រកសេនាសនៈទាំងឡាយដ៏ស្ងាត់ គឺព្រៃតូចនិងព្រៃធំ ជាព្រៃ មិនមានសំឡេង មិនមានការគឹកកង ជាព្រៃប្រាសចាកខ្យល់កាយនៃជន ជា ព្រៃស្ងប់ស្ងាត់ចាកមនុស្ស សមគួរដល់ការពួនសម្ងំ ។ មួយទៀតព្រះនាមថា មានព្រះភាគ ព្រោះហេតុព្រះមានព្រះភាគទ្រង់មានចីវរបិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ ។ មួយទៀតព្រះនាមថា មានព្រះភាគ ព្រោះ ហេតុព្រះមានព្រះភាគទ្រង់មានភាគនៃអត្ថរស ធម្មរស វិមុត្តិរស អធិសីល អធិចិត្ត អធិប្បញ្ញា ។ មួយទៀតព្រះនាមថា មានព្រះភាគ ព្រោះហេតុព្រះមាន ព្រះភាគទ្រង់មានភាគនៃឈាន ៤ អប្បមញ្ញា ៤ អរូបសមាបត្តិ ៤ ។ មួយ ទៀតព្រះនាមថា មានព្រះភាគ ព្រោះហេតុព្រះមានព្រះភាគទ្រង់មានភាគនៃ វិមោក្ខ ៨ អភិភាយតនៈ ៨ អនុបុព្វវិហារសមាបត្តិ ៩ ។ មួយទៀតព្រះនាម ថា មានព្រះភាគ ព្រោះហេតុព្រះមានព្រះភាគទ្រង់មានភាគនៃសញ្ញាភាវនា ១០ កសិណសមាបត្តិ ១០ អានាបានស្សតិសមាធិ អសុភសមាបត្តិ ។ មួយទៀត ព្រះនាមថា មានព្រះភាគ ព្រោះហេតុព្រះមានព្រះភាគទ្រង់មានភាគនៃសតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្ទ្រិយ ៥ ពល ៥ ពោជ្ឈង្គ ៧ មគ្គដ៏ប្រសើរប្រកបដោយអង្គ ៨ ។ មួយទៀតព្រះនាមថា មានព្រះភាគ ព្រោះ ហេតុព្រះមានបុណ្យទ្រង់មានភាគនៃតថាគតពល ១០ វេសារជ្ជៈ ៤ បដិសម្ភិទា ៤ អភិញ្ញា ៦ ពុទ្ធធម៌ ៦ ។ ព្រះនាមថា ព្រះមានព្រះភាគនេះមិនមែនមាតាធ្វើ