ធម្មក្ខន្ធ

ក្បាលទី 54 · ទំព័រ 8

គួររាប់ថាជាអ្នកដល់នូវសេចក្តីមិនដាច់ស្រេច មិនគួររាប់ថាជាអ្នកដល់នូវ កម្លាំង ។ អភិសង្ខារទាំងនោះបុគ្គលនោះលះបង់ហើយព្រោះលះបង់អភិសង្ខារ ទាំងឡាយ បុគ្គលនោះទើបគេមិនគួររាប់ដោយគតិថាជាអ្នកកើតក្នុងនរក ឬថា ជាអ្នកកើតក្នុងកំណើតតិរច្ឆាន ថាជាអ្នកកើតក្នុងបិត្តិវិស័យ ថាជាមនុស្ស ថា ជាទេវតា ថាជារូបព្រហ្ម ថាជាអរូបព្រហ្ម ថាជាសញ្ញីសត្វ ថាជាអសញ្ញី សត្វ ឬថាជានេវសញ្ញីនាសញ្ញីសត្វ ។ បុគ្គលដល់នូវការរាប់ដោយហេតុណា ហេតុនោះមិនមាន បច្ច័យមិនមាន ការណ៍មិនមាន ហេតុនោះ ( ទ្រង់ត្រាស់ ថា ) ជាអ្នកដែលគេមិនគួររាប់ក្នុងកាលជាកណ្តាល ។ អធិប្បាយពាក្យថា ភាពនៃការធ្វើឲ្យជាប្រធាន នៃបុគ្គលនោះ មិនមានទេត្រង់ពាក្យថា បុគ្គលនោះបានដល់ព្រះអរហន្តខីណាស្រព ។ ពាក្យ ថាការធ្វើឲ្យជាប្រធាន បានដល់ការធ្វើឲ្យជាប្រធានពីរ គឺការធ្វើឲ្យជាប្រធាន គឺតណ្ហា ១ ការធ្វើឲ្យជាប្រធាន គឺទិដ្ឋិ ១ ។ បេ ។ នេះការធ្វើឲ្យជាប្រធាន គឺ តណ្ហា ។ បេ ។ នេះការធ្វើឲ្យជាប្រធាន គឺទិដ្ឋិ ។ ការធ្វើឲ្យជាប្រធាន គឺតណ្ហា បុគ្គលនោះលះបង់ហើយ ការធ្វើឲ្យជាប្រធាន គឺទិដ្ឋិ បុគ្គលនោះរលាស់ចោល ហើយព្រោះលះបង់ការធ្វើឲ្យជាប្រធាន គឺតណ្ហា ព្រោះរលាស់ចោលការធ្វើឲ្យ ជាប្រធាន គឺទិដ្ឋិ ( បុគ្គលនោះ ) មិនប្រព្រឹត្តធ្វើនូវតណ្ហាឬទិដ្ឋិឲ្យជាប្រធាន ជាអ្នកមិនមានទង់ជ័យ គឺតណ្ហា មិនមានទង់ គឺតណ្ហា មិនមានតណ្ហាជា អធិបតេយ្យ មិនមានទង់ជ័យ គឺទិដ្ឋិ មិនមានទង់ គឺទិដ្ឋិ មិនមានទិដ្ឋិជា អធិបតេយ្យ មិនត្រូវតណ្ហាឬទិដ្ឋិប្រព្រឹត្តព័ទ្ធឡោមឡើយ ហេតុនោះ ( ទ្រង់