មូលនៃទិដ្ឋិបបញ្ចសង្ខា
សេចក្តីគុំគួននៃចិត្ត សេចក្តីចង្ហៀតចង្អល់ សេចក្តីតានតឹង សេចក្តី ថ្នាំងថ្នាក់ សេចក្តីខឹង សេចក្តីខឹងខ្លាំង សេចក្តីខឹងក្រៃលែង សេចក្តីប្រទូស្ត សេចក្តីប្រទូស្តខ្លាំង សេចក្តីប្រទូស្តក្រៃលែង ការព្យាបាទនៃចិត្ត ការប្រទូស្ត ក្នុងចិត្ត ក្រោធ អាការក្រោធ សេចក្តីក្រោធ ការប្រទូស្ត អាការប្រទូស្ត សេចក្តីប្រទូស្ត ការព្យាបាទ អាការព្យាបាទ សេចក្តីព្យាបាទ សេចក្តីខឹង សេចក្តីខឹងតប ការកាច ការសម្រក់ទឹកភ្នែក សេចក្តីមិនត្រេកអរនៃចិត្តណា មានសភាពយ៉ាងនេះ នេះលោកហៅថា សេចក្តីក្រោធ ។ មួយទៀតបណ្ឌិត គប្បីជ្រាបសេចក្តីក្រោធខ្លាំងនិងតិច ។ ជួនកាលសេចក្តីក្រោធ គ្រាន់តែធ្វើចិត្ត ឲ្យល្អក់ប៉ុណ្ណោះ តែមិនទាន់ធ្វើមុខឲ្យកញ្ចុបកញ្ចូវនៅឡើយក៏មាន ។ ជួនកាល សេចក្តីក្រោធគ្រាន់តែធ្វើមុខឲ្យកញ្ចុបកញ្ចូវប៉ុណ្ណោះ តែមិនទាន់ធ្វើចង្កាឲ្យញាក់ ញ័រនៅឡើយក៏មាន ។ ជួនកាលសេចក្តីក្រោធ គ្រាន់តែធ្វើចង្កាឲ្យញាក់ញ័រ ប៉ុណ្ណោះ តែមិនទាន់បញ្ចេញសម្តីអាក្រក់នៅឡើយក៏មាន ។ ជួនកាលសេចក្តី ក្រោធគ្រាន់តែបញ្ចេញសម្តីអាក្រក់ប៉ុណ្ណោះ តែមិនទាន់ក្រឡេកមើលរឿយៗនូវ ទិសធំនិងទិសតូចនៅឡើយក៏មាន ។ ជួនកាលសេចក្តីក្រោធគ្រាន់តែក្រឡេក មើលរឿយៗនូវទិសធំនិងទិសតូចប៉ុណ្ណោះ តែមិនទាន់ចាប់ដំបងនិងសស្រ្តានៅឡើយ ក៏មាន ។ ជួនកាលសេចក្តីក្រោធ គ្រាន់តែចាប់ដំបងនិងសស្រ្តាបុណ្ណោះ តែមិនទាន់យារដំបងនិងសស្រ្តានៅឡើយក៏មាន ។ ជួនកាលសេចក្តីក្រោធ គ្រាន់តែយារដំបងនិងសស្រ្តាបុណ្ណោះ តែមិនទាន់ចោលពួយដំបងនិងសស្រ្តា តម្រង់ទៅឡើយក៏មាន ។ ជួនកាលសេចក្តីក្រោធគ្រាន់តែចោលពួយដំបងនិង សស្រ្តាតម្រង់ប៉ុណ្ណោះ តែមិនទាន់ធ្វើឲ្យដាច់មុតនៅឡើយក៏មាន ។