សិក្ខា៣

ក្បាលទី 54 · ទំព័រ 16

សេចក្តីក្តៅក្រហាយចិត្ត សេចក្តីប្រេះស្រាំនៃចិត្តរមែងកើតឡើងថា វចីទុច្ចរិត អាត្មាអញបានធ្វើហើយ វចីសុចរិតអាត្មាអញមិនបានធ្វើទេ ។ សេចក្តីរង្កៀស សេចក្តីក្តៅក្រហាយចិត្ត សេចក្តីប្រេះស្រាំនៃចិត្តរមែងកើតឡើងថា មនោទុច្ចរិតអាត្មាអញបានធ្វើហើយ មនោសុចរិតអាត្មាអញមិនបានធ្វើទេ ។ សេចក្តី រង្កៀស សេចក្តីក្តៅក្រហាយចិត្ត សេចក្តីប្រេះស្រាំនៃចិត្តរមែងកើតឡើងថា បាណាតិបាត អាត្មាអញបានធ្វើហើយ ការវៀរចាកបាណាតិបាតអាត្មាអញមិន បានធ្វើទេ ។ សេចក្តីរង្កៀស សេចក្តីក្តៅក្រហាយចិត្ត សេចក្តីប្រេះស្រាំនៃចិត្ត រមែងកើតឡើងថា អទិន្នាទានអាត្មាអញបានធ្វើហើយ ការវៀរចាកអទិន្នាទាន អាត្មាអញមិនបានធ្វើទេ ។ សេចក្តីរង្កៀស សេចក្តីក្តៅក្រហាយចិត្ត សេចក្តី ប្រេះស្រាំនៃចិត្តរមែងកើតឡើងថា កាមេសុមិច្ឆាចារៈ អាត្មាអញបានធ្វើហើយ ការវៀរចាកកាមេសុមិច្ឆាចារៈ អាត្មាអញមិនបានធ្វើទេ ។ ថាមុសាវាទអាត្មាអញ បានធ្វើហើយ ការវៀរចាកមុសាវាទអាត្មាអញមិនបានធ្វើទេ ។ ថាបិសុណាវាចាអាត្មាអញបានធ្វើហើយ ការវៀរចាកបិសុណាវាចាអាត្មាអញបានធ្វើ ទេ ។ ថាផរុសវាចាអាត្មាអញបានធ្វើហើយ ការវៀរចាកផរុសវាចាអាត្មាអញ មិនបានធ្វើទេ ។ ថាសម្ផប្បលាបៈអាត្មាអញបានធ្វើហើយ ការវៀរចាកសម្ផប្បលាបៈ អាត្មាអញមិនបានធ្វើទេ ។ ថាអភិជ្ឈា អាត្មាអញបានធ្វើហើយ អនភិជ្ឈា អាត្មាអញមិនបានធ្វើទេ ។ ថាព្យាបាទ អាត្មាអញបានធ្វើហើយ អព្យាបាទអាត្មាអញមិនបានធ្វើទេ ។