អដ្ឋកថា តុវដកសុត្តនិទ្ទេសទី ១៤

ក្បាលទី 54 · ទំព័រ 416

គប្បីជ្រាបអត្ថក្នុងតុវដកសុត្តនិទ្ទេសទី ១៤ ដូចតទៅនេះថា បទថា បុច្ឆាមិ តំ នេះ ព្រះមានព្រះភាគ កាលទ្រង់ប្រកាស សេចក្តីនោះដល់ទេវតាទាំងឡាយពួកខ្លះដែលមានចិត្តកើតឡើងថា ការបដិបត្តិ ដើម្បីសម្រេចអរហត្តដូចម្តេចហ្ន៎ ទើបទ្រង់ឲ្យព្រះពុទ្ធនិមិត្ត ត្រាស់សួរព្រះអង្គ ដោយន័យមុននោះឯង ហើយត្រាស់តបក្នុងមហាសម័យនោះឯង ។ គប្បីជ្រាបអត្ថក្នុងគាថា ដែលជាសំនួរនោះមុន ។ លោកចែកពាក្យសួរ ដោយអំណាចអទិដ្ឋជោតនាបុច្ឆាជាដើម ទុកក្នុងបទនេះថា បុច្ឆាមិ ដូច្នេះ ។ បទថា អាទិច្ចពន្ធុ បានដល់ ជាផៅពង្សនៃព្រះអាទិត្យ ។ បទថា វិវេកំ សន្តិបទញ្ច បានដល់ ជាអ្នកស្ងាត់ផង ជាអ្នកប្រព្រឹត្តទៅកាន់ការស្ងប់ផង ។ បទថា កថំ ទិស្វា បានដល់ ភិក្ខុឃើញដូចម្តេច លោកអធិប្បាយថា ជាអ្នក មានការឃើញ ប្រព្រឹត្តទៅហើយដូចម្តេច ។ បទថា តិស្សោ បុច្ឆា ជាការកំណត់ចំនួន ។ ពាក្យសួរដើម្បីធ្វើវត្ថុដែលមិនទាន់ឃើញ មិនចាក់ធ្លុះឲ្យប្រាកដ ឈ្មោះថា អទិដ្ឋជោតនាបុច្ឆា ។ ពាក្យសួរដើម្បីប្រៀបធៀបវត្ថុដែលឃើញហើយដោយ ញាណចក្ខុ ឈ្មោះថា ទិដ្ឋសំសន្ទនាបុច្ឆា ។ ពាក្យសួរដើម្បីកាត់សេចក្តីសង្ស័យ ឈ្មោះថា វិមតិឆេទនាបុច្ឆា ។ បទថា បកតិយា លក្ខណំ អញ្ញាតំ បាន ដល់ លក្ខណៈដែលពិតនៃធម៌ទាំងឡាយដែលមិនទាន់ដឹងដោយប្រក្រតី ។ បទ ថា អទិដ្ឋំ បានដល់ ជាវត្ថុដែលមិនទាន់ឃើញហើយ ។ បាឋថា ន និដ្ឋំ ដូច្នេះ ក៏មាន ។ បទថា អតុលិតំ បានដល់ មិនប្រៀបោធៀបោមើល ដូចធៀបោដោយ ជញ្ជីង ។ បទថា អតីរិតំ បានដល់ មិនពិចារណាដោយការត្រិះរិះ ។ បទថា អវិភូតំ បានដល់ មិនប្រាកដ ។ បទថា អវិភាវិតំ បានដល់ មិនចម្រើនដោយបញ្ញា ។