ឧស្សទៈ៧

ក្បាលទី 54 · ទំព័រ 482

បានដល់ ការប្រារព្ធ គឺវីរិយៈ ។ ពិតហើយ អារម្ភ សព្ទនេះ មកហើយក្នុងអត្ថមិនមែនតិច គឺក្នុងកម្ម ក្នុងអាបត្តិ ក្នុងកិរិយា ក្នុងវីរិយៈ ក្នុងការបៀតបៀន ក្នុងការប្រទូស្ត ។ អារម្ភៈ មកក្នុងសេចក្តីថា កម្ម ក្នុងគាថានេះថា យំ កិញ្ចិ ទុក្ខំ សម្ភោតិ សព្វំ អារម្ភបច្ចយា អារម្ភានំ និរោធេន នត្ថិ ទុក្ខស្ស សម្ភវោ ។ ទុក្ខនីមួយទាំងអស់តែងកើតឡើងព្រោះសង្ខារជាបច្ច័យ ការកើតឡើងនៃ ទុក្ខមិនមាន ព្រោះរលត់ទៅនៃសង្ខារទាំងឡាយ ។ អារម្ភៈ មកក្នុងសេចក្តីថា អាបត្តិ ដូចក្នុងប្រយោគជាដើមថា អារម្ភតិ ច វិប្បដិសារី ច ហោតិ គឺបុគ្គលខ្លះប្រព្រឹត្តល្មើស ( ត្រូវអាបត្តិ ) ផង មាន សេចក្តីក្តៅក្រហាយផង ។ អារម្ភៈ មកក្នុងអត្ថថា កិរិយា មានឧបករណ៍ក្នុងការបូជាយញ្ញជាដើមដូច ក្នុងប្រយោគជាដើមថា មហាយញ្ញា មហារម្ភា ន តេ ហោន្តិ មហប្ផលា ( មហាយញ្ញទាំងឡាយ ) មានការរវល់ច្រើន យញ្ញទាំងនោះមិនមែនមានផល ច្រើនទេ ។ អារម្ភៈមកក្នុងអត្ថថា វីរិយៈ ដូចក្នុងប្រយោគជាដើមថា អារព្ភថ និក្កមថ យុញ្ជថ ពុទ្ធសាសនេ អ្នកទាំងឡាយ ចូរប្រារព្ធ ចូរប្រឹងប្រែង ចូរប្រកប ព្យាយាមក្នុងព្រះពុទ្ធសាសនា ។ អារម្ភៈ មកក្នុងអត្ថថា ការបៀតបៀន ដូចក្នុងប្រយោគជាដើមថា សមណំ គោតមំ ឧទ្ទិស្ស បណំ អារភន្តិ ពួកជន តែងសម្លាប់សត្វចំពោះព្រះសមណ គោតម ។ អារម្ភៈ មកក្នុងអត្ថថា ការប្រទូស្ត មានការកាត់និងការទម្លាយជាដើមដូច ក្នុងប្រយោគជាដើមថា ពីជគាមភូតគាមសមារម្ភា បដិវិរតោ ហោតិ ភិក្ខុវៀរស្រឡះចាកការធ្វើពីជគាមនិងភូតគាមឲ្យវិនាស ។ ក្នុងទីនេះលោក បំណងយកវីរិយៈប៉ុណ្ណោះ ។