ចក្ខុ៥
ក្បាលទី 54 · ទំព័រ 30
ចតុវោការភព បញ្ចវោការភព អតីត អនាគត បច្ចុប្បន្ននិងពួកធម៌ដែលខ្លួន ឃើញ ឮ ប៉ះពាល់ ឬគប្បីដឹង ហេតុនោះ ( ទ្រង់ត្រាស់ថា ) អ្នកមិនមាន សេចក្តីប្រាថ្នា ។ ពាក្យថា អ្នកមិនមានសេចក្តីកំណាញ់ សេចក្តីថា សេចក្តី កំណាញ់ ៥ គឺកំណាញ់អាវាស ១ កំណាញ់ត្រកូល ១ កំណាញ់លាភ ១ កំណាញ់វណ្ណៈ ១ កំណាញ់ធម៌ ១ សេចក្តីកំណាញ់ អាការនៃសេចក្តីកំណាញ់ ភាពនៃសេចក្តីកំណាញ់ សេចក្តីប្រាថ្នាផ្សេងៗ សេចក្តីកំណាញ់រឹង សេចក្តី ស្វិតស្វាញ ភាពនៃបុគ្គលមិនយកចិត្ត ( នៃបុគ្គលដទៃ ) ឯណាមានសភាព យ៉ាងនេះ នេះលោកហៅថា សេចក្តីកំណាញ់ ។