មំសចក្ខុមានសម្បុរ៥
ក្បាលទី 54 · ទំព័រ 30
មួយទៀតសេចក្តីកំណាញ់ ខន្ធក៏ហៅថា កំណាញ់ សេចក្តីកំណាញ់ធាតុក៏ហៅថា កំណាញ់ សេចក្តី កំណាញ់អាយតនៈក៏ហៅថា កំណាញ់ ទាំងហៅថា ការប្រកាន់ នេះលោកហៅ ថា សេចក្តីកំណាញ់ ។ សេចក្តីកំណាញ់នេះបុគ្គលណាលះបង់ ផ្តាច់បង់ ឲ្យស្ងប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិនគួរឲ្យកើតឡើង បានដុតដោយភ្លើង គឺញាណហើយ បុគ្គលនោះលោកហៅថា អ្នកមិនមានសេចក្តីកំណាញ់ ហេតុនោះ ( ទ្រង់ត្រាស់ ថា ) អ្នកមិនមានសេចក្តីប្រាថ្នា អ្នកមិនមានសេចក្តីកំណាញ់ ។ អធិប្បាយពាក្យថា អ្នកមិនមានការឃ្នើសឃ្នង ជាអ្នកដែលគេ មិនគួរខ្ពើម ត្រង់ពាក្យថា ការឃ្នើសឃ្នង បានដល់ ការឃ្នើសឃ្នង ៣ គឺ ការឃ្នើសឃ្នងបែកខាងកាយ ១ ការឃ្នើសឃ្នងបែកខាងវាចា ១ ការឃ្នើស ឃ្នងបែកខាងចិត្ត ១ ។ ការឃ្នើសឃ្នងបែកខាងកាយតើដូចម្តេច ។ ភិក្ខុខ្លះក្នុង សាសនានេះ ទៅក្នុងសង្ឃសម្តែងការឃ្នើសឃ្នង បែកខាងកាយខ្លះ ទៅក្នុង