ងងឹតដោយអង្គ៤
គណៈសម្តែងការឃ្នើសឃ្នងបែកខាងកាយខ្លះ សម្តែងការឃ្នើសឃ្នងបែកខាង កាយក្នុងរោងឆាន់ខ្លះ សម្តែងការឃ្នើសឃ្នងបែកខាងកាយក្នុងរោងភ្លើងខ្លះ សម្តែងការឃ្នើសឃ្នងបែកខាងកាយក្នុងកំពង់ទឹកខ្លះ កំពុងចូលទៅកាន់ចន្លោះ ផ្ទះសម្តែងការឃ្នើសឃ្នងបែកខាងកាយខ្លះ ចូលទៅហើយកាន់ចន្លោះផ្ទះសម្តែង ការឃ្នើសឃ្នងបែកខាងកាយខ្លះ ។ ភិក្ខុទៅក្នុងសង្ឃសម្តែងការឃ្នើសឃ្នងបែកខាងកាយ តើដូចម្តេច ។ ភិក្ខុ ខ្លះក្នុងសាសនានេះទៅក្នុងសង្ឃ មិនធ្វើសេចក្តីកោតក្រែង គឺឈរប្រជ្រៀតពួកភិក្ខុ ជាថេរៈខ្លះ អង្គុយប្រជ្រៀតខ្លះ ឈរខាងមុខខ្លះ អង្គុយខាងមុខខ្លះ អង្គុយ លើអាសនៈខ្ពស់ខ្លះ អង្គុយទទូរក្បាលខ្លះ ឈរនិយាយខ្លះ និយាយវាសដៃ ខ្លះ ភិក្ខុទៅក្នុងសង្ឃសម្តែងការឃ្នើសឃ្នងបែកខាងកាយយ៉ាងនេះឯង ។ ភិក្ខុ ទៅក្នុងគណៈសម្តែងនូវការឃ្នើសឃ្នងបែកខាងកាយ តើដូចម្តេច ។ ភិក្ខុខ្លះ ក្នុងសាសនានេះទៅក្នុងគណៈមិនធ្វើសេចក្តីកោតក្រែង គឺកាលពួកភិក្ខុជាថេរៈ មិនពាក់ស្បែកជើងចង្រ្កម ខ្លួនពាក់ស្បែកជើងចង្រ្កម កាលពួកភិក្ខុជាថេរៈ ចង្រ្កមក្នុងទីចង្រ្កមដ៏ទាប ខ្លួនចង្រ្កមក្នុងទីចង្រ្កមដ៏ខ្ពស់ កាលពួកភិក្ខុជាថេរៈ ចង្រ្កមលើផែនដី ខ្លួនចង្រ្កមក្នុងទីចង្រ្កម ឈរប្រជ្រៀតខ្លះ អង្គុយប្រជ្រៀតខ្លះ ឈរខាងមុខខ្លះ អង្គុយខាងមុខខ្លះ អង្គុយលើអាសនៈខ្ពស់ខ្លះ អង្គុយទទូរ ក្បាលខ្លះ ឈរនិយាយខ្លះ និយាយវាសដៃខ្លះ ភិក្ខុទៅក្នុងគណៈសម្តែងការឃ្នើស ឃ្នងបែកខាងកាយយ៉ាងនេះឯង ។