បុគ្គលជារាគៈចរិត

ក្បាលទី 54 · ទំព័រ 39

ហេតុនោះកាមគុណ ៥ លោកហៅថា វត្ថុជាទីត្រេកអរ ។ តណ្ហាជាទីត្រេកអរ នុ៎ះដែលពួកជនណាមិនទាន់លះបង់ហើយ រូបតណ្ហារបស់ជននោះរមែងផ្សាយ ទៅ រសាត់ទៅ ហូរទៅ ប្រព្រឹត្តទៅតាមចក្ខុ ។ សទ្ទតណ្ហាតាមសោតៈ ។ គន្ធតណ្ហាតាមឃានៈ ។ រសតណ្ហាតាមជិវ្ហា ។ ផោដ្ឋព្វតណ្ហាតាមកាយ ។ ធម្មតណ្ញារមែងផ្សាយទៅ រសាត់ទៅ ហូរទៅ ប្រព្រឹត្តទៅតាមចិត្ត ។ តណ្ហា ជាទីត្រេកអរនុ៎ះដែលពួកជនណាបានលះបង់ ផ្តាច់ផ្តិល ឲ្យស្ងប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើង គឺញាណហើយ រូបតណ្ហារបស់ ពួកជននោះរមែងមិនផ្សាយទៅ មិនរសាត់ទៅ មិនហូរទៅ មិនប្រព្រឹត្តទៅតាម ចក្ខុ ។ សទ្ទតណ្ហាតាមសោត ។ បេ ។ ធម្មតណ្ញារមែងមិនផ្សាយ មិនរសាត់ ទៅ មិនហូរទៅ មិនប្រព្រឹត្តទៅតាមចិត្ត ។ ហេតុនោះ ( ទ្រង់ត្រាស់ថា ) អ្នកមិនស្រស់ស្រាយក្នុងវត្ថុជាទីត្រេកអរ ។ ពាក្យថា អ្នកមិនប្រកបក្នុងការមើលងាយ អធិប្បាយថា ចុះ ការមើលងាយ តើដូចម្តេច ។ បុគ្គលខ្លះក្នុងលោកនេះរមែងមើលងាយបុគ្គល ដទៃដោយជាតិ ឬដោយគោត្ត ។ បេ ។ ឬក៏ដោយវត្ថុណាមួយ ។ មានះ អាការមាន ះ ភាពនៃមានះ ការឆ្មើងឆ្មៃ អាការឆ្មើងឆ្មៃ ចិត្តដូចទង់ជ័យ ការប្រកាន់ ចិត្ត ភាពនៃចិត្តប្រាថ្នាដូចដងទង់ឯណាមានសភាពបែបនេះ នេះហៅថា សេចក្តី មើលងាយ ។ សេចក្តីមើលងាយនុ៎ះ បុគ្គលណាបានលះបង់ ផ្តាច់ផ្តិល ឲ្យស្ងប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើង គឺញាណហើយ បុគ្គលនោះមិនប្រកប មិនឈម មិនធ្លាក់ មិនស្របចុះក្នុងសេចក្តីមើលងាយ ។