អន្តរាយ២យ៉ាង

ក្បាលទី 54 · ទំព័រ 41

ជាអ្នកសាកសួរ ក្នុងប្រយោជន៍របស់ខ្លួនផង ក្នុងប្រយោជន៍នៃការចេះដឹងផង ក្នុងលក្ខណៈផង ក្នុងហេតុផង ក្នុងការណ៍ គួរនិងការណ៍មិនគួរផង ។ ការចេះដឹង រមែងភ្លឺច្បាស់ដល់បុគ្គលនោះព្រោះអាស្រ័យការសាកសួរនោះ ។ នេះ បុគ្គលមានបរិបុច្ឆាបដិភាណ ។ បុគ្គលមានអធិគមប្បដិភាណ តើដូចម្តេច ។ បុគ្គលខ្លះក្នុងលោកនេះជា អ្នកត្រាស់ដឹងសតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្ទ្រិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ អរិយមគ្គមានអង្គ ៨ សាមញ្ញផល ៤ បដិសម្ភិទា ៤ អភិញ្ញា ៦ ។ បុគ្គលនោះយល់អត្ថ យល់ធម៌ យល់និរុត្តិ ។ អត្ថរមែងភ្លឺច្បាស់ក្នុង សេចក្តីដែលខ្លួនដឹង ។ ធម៌រមែងភ្លឺច្បាស់ក្នុងធម៌ដែលខ្លួនដឹង ។ និរុត្តិរមែងភ្លឺ ច្បាស់ក្នុងនិរុត្តិដែលខ្លួនដឹង ។ ញាណក្នុងសភាវៈទាំងបីនេះឈ្មោះថា បដិភាណប្បដិសម្ភិទា ។ បុគ្គលណាព្រមព្រៀង មូលមិត្ត ចូលទៅជិត អែបនែប កេកោកើយ ផ្តេកផ្តិត ប្រកបដោយបដិភាណប្បដិសម្ភិទានេះ បុគ្គលនោះលោក ហៅថា អ្នកមានបដិភាណ ។ បរិយត្តិមិនមានដល់បុគ្គលណា ការសាកសួរ ក៏មិនមាន ការត្រាស់ដឹងក៏មិនមាន ការចេះដឹងនឹងភ្លឺច្បាស់ដល់បុគ្គលនោះដូចម្តេច បាន ហេតុនោះ ( ទ្រង់ត្រាស់ថា ) អ្នកទន់ភ្លន់ផង អ្នកមានប្រាជ្ញាវាងវៃ ផង ។ អធិប្បាយពាក្យថា រមែងជាអ្នកមិនមានជំនឿ មិនប្រាសចាក តម្រេក ត្រង់ពាក្យថា មិនមានជំនឿ សេចក្តីថា បុគ្គលរមែងមិនជឿធម៌ដែល ខ្លួនដឹងដោយខ្លួនឯង ដែលជាធម៌ជាក់ច្បាស់ក្នុងខ្លួនហើយ ( អំពីសំណាក់ )