បុគ្គលឡេះឡោះដោយភ្នែក
មិនប្រៃស្វែងរករសប្រៃ ។ បានរសខារ ស្វែងរករសមិនខារ បានរសមិនខារ ស្វែងរករសខារ ។ បានរសជូរអែមស្វែងរករសចត់ បានរសចត់ស្វែងរករស ជូរអែម ។ បានរសឆ្ងាញ់ស្វែងរករសមិនឆ្ងាញ់ បានរសមិនឆ្ងាញ់ស្វែងរករស ឆ្ងាញ់ ។ បានរសត្រជាក់ស្វែងរករសក្តៅ បានរសក្តៅស្វែងរករសត្រជាក់ ។ ពួកសមណព្រាហ្មណ៍នោះបានរសណាៗ មិនសន្តោសនឹងរសនោះៗ រមែង ស្វែងរករសប្លែកៗ ជាអ្នកត្រេកអរ ញៀន ល្មោភ រឡិបរឡប់ ជ្រុលជ្រប់ ជាប់ចិត្ត ចំពាក់ លង់នៅក្នុងរសទាំងឡាយដែលជាទីពេញចិត្ត ។ តណ្ហាក្នុង រស ភិក្ខុណាបានលះបង់ ផ្តាច់ផ្តិល ឲ្យស្ងប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិនគួរឲ្យកើតឡើង បាន ដុតដោយភ្លើង គឺញាណហើយ ភិក្ខុនោះពិចារណាដោយឧបាយ រមែងបរិភោគអាហារដោយគិតថា អាត្មាអញបរិភោគមិនមែនដើម្បីលេង មិន មែនដើម្បីស្រវឹង មិនមែនដើម្បីប្រដាប់ មិនមែនដើម្បីស្អិតស្អាង ( បរិភោគ ) ដើម្បីតាំងនៅនៃកាយនេះ ដើម្បីញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅ ដើម្បីបំបាត់បង់ សេចក្តីលំបាក ដើម្បីអនុគ្រោះដល់ព្រហ្មចារ្យតែប៉ុណ្ណោះ អាត្មាអញកម្ចាត់បង់ វេទនាចាស់ ( ឃ្លាន ) ទាំងមិនឲ្យវេទនាថ្មី ( ឆ្អែតហួស ) កើតឡើង ការត្រាច់ ទៅ ( ដោយឥរិយាបថ ) ផង ការមិនមានទោសផង ការនៅជាសុខសប្បាយ ផង នឹងមានដល់អាត្មាអញដោយឧបាយដូចនេះ ។ បុគ្គលលាបដំបៅ ដើម្បី ប្រយោជន៍ឲ្យដុះ ( សាច់ ) តែប៉ុណ្ណោះយ៉ាងណាមិញ មួយទៀតបុគ្គលលាប ភ្លៅរទេះ ដើម្បីប្រយោជន៍ដល់ការផ្ទុកភារៈតែប៉ុណ្ណោះយ៉ាងណាមិញ មួយវិញទៀត បុគ្គលបរិភោគអាហារ គឺសាច់កូន ដើម្បីប្រយោជន៍ដល់ការឆ្លងនូវកន្តារ