អត្តទណ្ឌសុត្តនិទ្ទេសទី ១៥

ក្បាលទី 54 · ទំព័រ 509

( ព្រះមានព្រះភាគត្រាស់ថា ) ភ័យកើតអំពីអាជារបស់ខ្លួន អ្នក ទាំងឡាយ ចូរមើលជនអ្នកឈ្លោះគ្នា តថាគតនឹងសម្តែងសំវេគធម៌តាមដែល តថាគតធ្លាប់សំវេគហើយ ។ អធិប្បាយពាក្យថា ភ័យកើតអំពីអាជារបស់ខ្លួន ត្រង់ពាក្យថា អាជា បានដល់ អាជា ៣ គឺអាជាដោយកាយ អាជាដោយវាចា អាជាដោយ ចិត្ត ។ កាយទុច្ចរិត ៣ ប្រការឈ្មោះថា អាជាដោយកាយ វចីទុច្ចរិត ៤ ប្រការ ឈ្មោះថា អាជាដោយវាចា មនោទុច្ចរិត ៣ ប្រការឈ្មោះថា អាជាដោយ ចិត្ត ។ ពាក្យថា ភ័យ បានដល់ ភ័យ ២ ប្រការ គឺទិដ្ឋធម្មិកភ័យ ១ សម្បរាយិកភ័យ ១ ។ ទិដ្ឋធម្មិកភ័យ តើដូចម្តេច ។ បុគ្គលពួកខ្លះក្នុងលោកនេះ ប្រព្រឹត្តទុច្ចរិត ដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត សម្លាប់សត្វ ខ្លះ កាន់យកទ្រព្យដែលគេមិនបានឲ្យខ្លះ កាត់នូវតំណ ( នៃផ្ទះ ) ខ្លះ ប្លន់ធំខ្លះ កំហែងយកទ្រព្យក្នុងផ្ទះមួយខ្លះ ឈរស្កាត់ច្រកផ្លូវខ្លះ គប់រកភរិយារបស់អ្នកដទៃ ខ្លះ ពោលពាក្យកុហកខ្លះ ។ ពួករាជបុរសចាប់បុគ្គលនោះថ្វាយព្រះរាជា ទូលថា បពិត្រព្រះសម្មតិទេព បុគ្គលនេះជាចោរ ប្រព្រឹត្តអាក្រក់ ព្រះអង្គ ទ្រង់សព្វព្រះរាជហបឫទ័យនឹងទណ្ឌកម្មណា ចំពោះចោរនេះ សូមទ្រង់ដាក់នូវ ទណ្ឌកម្មនោះចុះ ។ ព្រះរាជាក៏គម្រាមចោរនោះ ។ ចោរនោះទទួលទុក្ខទោមនស្ស ព្រោះការគម្រាមជាបច្ច័យ ក៏មាន ។ ភ័យទុក្ខទោមនស្សនុ៎ះ កើតមកពីណា ដល់ចោរនោះ ។ ភ័យទុក្ខទោមនស្សកើតឡើង ចម្រើនឡើង ដុះដាលឡើង