ភ័យ២យ៉ាង

ក្បាលទី 54 · ទំព័រ 121

បទថា តស្ស បរិយត្តឹ និស្សាយ បដិភាយតិ បានដល់ ញាណរបស់បុគ្គលនោះដែលបានរៀនមកស្ទាត់ជំនាញ រមែងសម្លឹងជាញាណ ប្រាកដចំពោះមុខ ។ បទថា ចត្តារោ សតិប្បដ្ឋានា សេចក្តីថា លោកពោល ពោធិបក្ខិយធម៌ ៣៧ ដោយលាយឡំគ្នា ទាំងលោកិយនិងលោកុត្តរ ។ គប្បី ជ្រាបថា លោកពោលបដិសម្ភិទា ៤ ដោយលោកុត្តរ ដែលកើតអំពីមគ្គផល និងអភិញ្ញា ៦ ដោយអំណាចជាធម៌ដែលមានក្នុងទីបំផុតនៃវិមោក្ខ ។ ក្នុងបទ ទាំងនោះ បទថា ចតស្សោ បានដល់ ប្រភេទនៃញាណ ៤ ។ ញាណ ៦ មានឥទ្ធិវិធជាដើម និងអាសវក្ខយជាខាងចុង ។ បទថា តស្ស បានដល់ បុគ្គល ។ គប្បីភ្ជាប់ថា អត្ថោ បដិភាយតិ ។ បទថា អត្ថោ ជាផលដែល កើតអំពីហេតុដោយសង្ខេបព្រោះបុគ្គលរមែងទៅ រមែងដល់ រមែងសម្រេច អត្ថនោះដោយស្ទុះទៅតាមហេតុ ដូច្នោះទើបលោកហៅថា អត្ថោ ។ តែដោយ ប្រភេទធម៌ទាំង ៥ នេះ គឺបច្ចុប្បន្ន ១ និព្វាន ១ អត្ថនៃភាសិត ១ វិបាក ១ កិរិយា ១ ឯណានីមួយគប្បីជ្រាបថា អត្ថោ ។ កាលពិចារណាដល់អត្ថ នោះ ជាការដឹងច្បាស់នូវអត្ថនោះដោយប្រភេទ ។ បទថា ធម្មោ បានដល់ បច្ច័យដោយសង្ខេប ។ ព្រោះបច្ច័យរមែងចាត់ការ គឺឲ្យប្រព្រឹត្តទៅនិងឲ្យដល់ នូវអត្ថនោះៗ ហេតុនោះទើបហៅថា ធម្មោ ។ តែដោយប្រភេទធម៌ ៥ នេះ គឺធម៌ដែលឲ្យកើតផលឯណានីមួយ ១ ហេតុ ១ អរិយមគ្គ ១ ភាសិតដែល ជាកុសល ១ អកុសល ១ គប្បីជ្រាបថា ធម៌ ។ កាលពិចារណាធម៌នោះ ជាការដឹងច្បាស់ធម៌នោះដោយប្រភេទ ការប្រើភាសាតាមសភាវៈ ការបញេ្ចញ សំឡេង ការពោលឯណាក្នុងអត្ថនិងក្នុងធម៌នោះ កាលបុគ្គលនោះធ្វើសំឡេង ក្នុងការប្រើភាសាតាមសភាវៈជាការនិយាយ ការពោល ការបន្លឺសំឡេងក្នុង ការនិយាយ ក្នុងការពោល ក្នុងការបន្លឺសំឡេងឲ្យជាអារម្មណ៍ហើយពិចារណា ក៏ជាការដឹងច្បាស់នូវការប្រើភ