មហានរក
ក្នុងបរិយត្តិ ១ ការប្រាថ្នាតិចក្នុងធុតង្គ ១ ។ ការផ្សេងគ្នានៃការប្រាថ្នាតិចទាំងនោះ មានពិស្តារហើយខាងដើម ។ ចុះស៊ប់ដោយការប្រាថ្នាតិចនោះ ។ បទថា សន្តុដ្ឋិញ្ញេវ បានដល់ ចុះស៊ប់ក្នុងការសន្តោស ៣ យ៉ាង ក្នុងបច្ច័យ ៤ ។ ការចែកសន្តោសទាំងនោះមានពិស្តារហើយខាងដើម ។ បទថា សល្លេខញ្ញេវ បានដល់ ការដុសខាត់កិលេស ។ បទថា ឥទមត្ថិតញ្ញេវ បានដល់ មានសេចក្តី ត្រូវការដោយកុសលធម៌ទាំងនេះ ទើបឈ្មោះថា ឥទមត្ថិ ភាវៈនៃ ឥទមត្ថិ នោះ ឈ្មោះថា ឥទមត្ថិតា ។ អាស្រ័យគឺចូលជាមួយភាពជាបុគ្គលអ្នកមាន សេចក្តីត្រូវការដោយកុសលនោះឯង ។ បទថា រសោ ជាមាតិកានៃពាក្យអធិប្បាយ ។ បទថា មូលរសោ បាន ដល់ រសឯណានីមួយដែលកើតឡើងព្រោះអាស្រ័យបឫស ។ ក្នុងរសដែលកើត អំពី់ដើមក៏មានន័យនេះឯង ។ បទថា អម្ពិលំ បានដល់ រសជូរ មានរសជូរ របស់តក្កៈជាដើម ។ បទថា មធុរំ បានដល់ សប្បិនៃគោជាដើម មានរស ផ្អែមដោយចំណែកមួយ ។ ប៉ុន្តែទឹកឃ្មុំផ្សំជាមួយនឹងរសចត់ទុកយូរក៏ភ្លាវបាន ។ ទឹកអំពៅផ្សំជាមួយរសប្រៃទុកយូរ ក៏ប្រែទៅជារសខារបាន ។ ឯសប្បិទុកយូរ សូម្បីលះពណ៌និងក្លិនក៏មិនខូចរស ព្រោះហេតុនោះទើបសប្បិនោះមានរសផ្អែម ដោយចំណែកមួយ ។ បទថា តិត្តកំ បានដល់ ស្លឹកស្តៅជាដើម ។ បទថា កដុកំ បានដល់ ខីនិងម្រេចជាដើម ។ បទថា លោណិកំ បានដល់ អំបិល សិន្ធវៈជាដើម ។ បទថា ខារិកំ បានដល់ ត្រប់ខារនិងទំពាំងជាដើម ។ បទថា លម្ពិលំ បានដល់ ពុទ្រា ខ្វិតនិងស្លឹកលោទជាដើម ។ បទថា កសាវំ