ការញាប់ញ័រនៃសត្វ

ក្បាលទី 54 · ទំព័រ 130

ក្នុងបទនោះ ការស្វែងរកមិនប្រកបដោយធម៌ ការទទួលមិនប្រកបដោយធម៌ ការបរិភោគមិនប្រកបដោយធម៌នេះឈ្មោះថា វត្ថុមានទោស ។ ការស្វែងរក ដោយធម៌ ទទួលដោយធម៌ ពិចារណាហើយបរិភោគឈ្មោះថា វត្ថុមិនមាន ទោស ។ ភិក្ខុរូបខ្លះធ្វើវត្ថុដែលមិនមានទោស ឲ្យជាវត្ថុដែលមានទោស ឆាន់ លើសប្រមាណព្រោះគិតថា របស់ណាអញក៏បានមកហើយ មិនអាចនឹងឲ្យ អាហារនោះរលួយបាន រមែងលំបាកដោយការក្ហួតនិងហល់ជាដើម ។ ភិក្ខុទាំងឡាយ ក្នុងវិហារទាំងអស់ ខ្វល់ខ្វាយក្នុងការព្យាបាលរក្សានិងស្វែងរកថ្នាំឲ្យដល់ ភិក្ខុនោះ កាលត្រូវសួរថា រឿងនេះដូចម្តេច ក៏ប្រាប់ថា ភិក្ខុរូបនោះឆ្អល់ពោះ ជាដើម ជនទាំងឡាយរមែងនិន្ទា តិះដៀលថា ភិក្ខុរូបនេះមានប្រក្រតីយ៉ាងនេះ សព្វកាល ប្រហែលជាមិនដឹងប្រមាណក្នុងផ្ទៃរបស់ខ្លួនទេដឹង ។ ភិក្ខុនេះឈ្មោះ ថា ធ្វើនូវវត្ថុមិនមានទោសឲ្យជាវត្ថុមានទោស ។ ភិក្ខុមិនធ្វើយ៉ាងនោះឆាន់ ដោយគិតថា ការមិនមានទោសនឹងមានដល់អាត្មាអញ ។ សូម្បីក្នុងបទថា ផាសុវិហារោ ច ក៏មានទាំងការនៅសប្បាយនិងមានទាំងការនៅមិនសប្បាយ ។ ក្នុងបទនោះការបរិភោគរបស់ព្រាហ្មណ៍ ៥ នាក់ គឺអាហរហត្ថកៈ ១ អលំសាដកៈ ១ តត្រវដ្តកៈ ១ កាកមាសកៈ ១ ភុត្តវមិតកៈ ១ ឈ្មោះថា ការ នៅមិនសប្បាយ ។ ក្នុងព្រាហ្មណ៍ ៥ នាក់នោះព្រាហ្មណ៍ឈ្មោះថា អាហរហត្ថកៈ បរិភោគច្រើនរហូតមិនអាចក្រោកឡើងតាមធម្មតារបស់ខ្លួនបានពោលថា ជួយ ទាញដៃ ។ ព្រាហ្មណ៍ឈ្មោះថា អលំសាដកៈ ព្រោះភាពដែលខ្លួនមានពោះធំ ពេក ទោះបីក្រោកឡើងបានក៏មិនអាចស្លៀកសំពត់សាដកបាន ។ ព្រាហ្មណ៍