សត្វឈ្លោះគ្នា
ដោយចិត្តដែលមានបសាទជាវត្ថុប៉ះខ្ទប់អារម្មណ៍តាមទ្វារក្នុងឋានៈដូច្នេះ ឈ្មោះ ថាជាការពោលដោយអង្គប្រកបដូចក្នុងប្រយោគជាដើមថា បាញ់ដោយធ្នូដូច្នេះ ព្រោះហេតុនោះអត្ថក្នុងបទនេះ ទើបមានដូច្នេះថា ឃើញរូបដោយចក្ខុវិញ្ញាណ ដូច្នេះ ។ បទថា នេវ សុមនោ ហោតិ បានដល់ មិនមានសោមនស្សដោយកើត លោភៈ ដោយកើតឆន្ទរាគៈ ។ បទថា ន ទុម្មនោ បានដល់ មិនមានចិត្ត ប្រទូស្តដោយកើតបដិឃៈ ។ បទថា ឧបេក្ខកោ បានដល់ ជាអ្នកឃើញដោយ ការចូលដល់ ជាអ្នកមិនធ្លាក់ទៅក្នុងចំណែក ( ណាមួយ ) ធ្វើឥរិយាបថឲ្យ ប្រព្រឹត្តទៅ ។ បទថា សតោ សម្បជានោ បានដល់ មានសតិបរិបូណ៌ដោយ ញាណ ។ បទថា មនាបំ នាភិគិជ្ឈតិ បានដល់ មិនចង់បាន មិនប្រាថ្នា អារម្មណ៍ដែលគួរប្រាថ្នា គួរជាទីត្រេកអរនៃចិត្ត ។ បទថា នាភិហំសតិ បាន ដល់ មិនគាប់ចិត្ត ។ បទថា ន រាគំ ជនេតិ បានដល់ មិនកើតនូវការ ត្រេកអរក្នុងអារម្មណ៍ដែលគួរប្រាថ្នានោះ ។ បទថា តស្ស ឋិតោវ កាយោ ហោតិ បានដល់ កាយមានចក្ខុជាដើមរបស់ព្រះខីណាស្រពនោះ ក៏តាំងនៅ គឺមិនញាប់ញ័រ ព្រោះវៀរចាកការញាប់ញ័រហើយ ។ បទថា អមនាបំ បានដល់ អារម្មណ៍ដែលមិនគួរប្រាថ្នា ។ បទថា ន មង្កុ ហោតិ បានដល់ មិនទោមនស្ស ។ បទថា អប្បតិដ្ឋិតចិត្តោ បានដល់ មិនមានចិត្តតាំងនៅដោយការក្រោធ ។ បទថា អលីនមនសោ បានដល់ មាន ចិត្តមិនរួញរា ។ បទថា អព្យាបន្នចេតសោ បានដល់ មានចិត្តវៀរចាកព្យា- បាទ ។ បទថា រជនីយេ ន រជ្ជតិ បានដល់ មិនកើតរាគៈក្នុងវត្ថុជាទីតាំងនៃតម្រេក ។ បទថា ទោសនីយេ ន ទុស្សតិ បានដល់ មិនកើតទោសៈក្នុងវត្ថុដែលធ្វើឲ្យ កើតទោសៈ ។ បទថា មោហនីយេ ន មុយ្ញតិ បានដល់ មិនឲ្យមោហៈ កើតក្នុងវត្ថុដែលជាទីតាំងនៃមោហៈ ។ បទថា កោបនីយេ ន កុប្ប