លោកមិនមានខ្លឹម

ក្បាលទី 54 · ទំព័រ 135

ដល់ ចូលទៅបាន ។ បទថា បស្សតិ បានដល់ សម្លឹងមើល ។ បទថា ឆន្ទរាគោ បានដល់ ការជាប់ចំពាក់ ។ បទថា រូបរាមំ មានវិគ្គហៈថា ឈ្មោះ ថា រូបរាម ព្រោះមានរូបជាទីពេញចិត្ត ។ បទថា រូបរត្តំ បានដល់ ពេញចិត្ត ក្នុងរូប ។ បទថា រូបសម្មុទិតំ បានដល់ ត្រេកត្រអាលក្នុងរូប ។ បទថា ទន្តំ នយន្តិ សមិតឹ បានដល់ ជនទាំងឡាយកាលទៅកណ្តាល មហាជនក្នុងសួនឬទីលានសម្រាប់លេងជាដើម រមែងទឹមគោឬសេះដែលបង្វឹក ល្អហើយត្រង់យាន ហើយនាំទៅ ។ បទថា រាជា សេចក្តីថា សូម្បីព្រះរាជា កាលយាងទៅកាន់ទីបែបនោះ ក៏ទ្រង់ឡើងពាហនៈដែលបង្វឹកល្អហើយនោះឯង ។ បទថា មនុស្សេសុ សេចក្តីថា បុគ្គលដែលទូន្មានខ្លួនហើយ ដោយអរិយមគ្គ ៤ ជាអ្នកអស់នូវព្យសន៍ ជាបុគ្គលប្រសើរបំផុតក្នុងពួកមនុស្ស ។ បទថា យោតិវាក្យំ សេចក្តីថា បុគ្គលណាអត់ធន់មិនតបត មិនក្តៅក្រហាយចំពោះ ពាក្យពោលលុបលើបែបនោះ សូម្បីគេពោលរឿយៗ បុគ្គលបែបនេះទូន្មាន ខ្លួនល្អហើយ ឈ្មោះថា ជាបុគ្គលប្រសើរបំផុត ។ បទថា អស្សតរា បាន ដល់ សេះដែលកើតអំពីមេសេះបាលា ។ បទថា អាជានីយា បានដល់ សេះ ដែលអាចដឹងហេតុការណ៍ដែលសារថីទូន្មានឲ្យធ្វើបានរហ័ស ។ បទថា សិន្ធវា បានដល់ សេះដែលកើតក្នុងដែនសិន្ធវ ។ បទថា មហានាគា បានដល់ ដំរី ធំជាតិកុញ្ជរ ។ បទថា អត្តទន្តោ សេចក្តីថា សេះអស្សតរក្តី សេះសិន្ធវក្តី ដំរីជាតិកុញ្ជរក្តីដែលគេទូន្មានហើយជាសត្វដ៏ប្រសើរ ដែលគេមិនទូន្មាន ក៏ជា សត្វមិនប្រសើរ អធិប្បាយថា តែបុគ្គលណាទូន្មានខ្លួនល្អហើយ ព្រោះទូន្មាន