សង្ខារញាប់ញ័រ

ក្បាលទី 54 · ទំព័រ 137

គាថានោះមានសេចក្តីដូចតទៅនេះថា បុគ្គលណាលើកឥន្ទ្រិយ ៦ មាន ចក្ខ្រុន្ទិយជាដើមឡើងកាន់ត្រៃលក្ខណ៍ មានមិនទៀងជាដើមដោយគោចរភាវនា ហើយអប់រំឲ្យសតិនិងសម្បជញ្ញៈចូលទៅកាន់យកទុក ដោយការចម្រើនភាវនា ដូចឲ្យក្លិនចូលទៅជាប់ត្រង់សំពត់ដោយការអប់ អប់រំចម្រើនឥន្ទ្រិយទាំងនោះ ដោយគោចរភាវនាក្នុងខាងក្នុងយ៉ាងណា ក៏អប់រំខាងក្រៅក្នុងលោកទាំងពួងយ៉ាង នោះ ព្រោះហេតុនោះបុគ្គលជ្រាប គឺដឹងច្បាស់ចាក់ធ្លុះលោកនេះនិងលោកដទៃ គឺខន្ធលោកដែលបន្តគ្នារបស់ខ្លួននិងអ្នកដទៃយ៉ាងនេះថា ការខ្វះខាតឬកើតមាន ការខ្វះខាតនៃឥន្ទ្រីយទាំងឡាយក្នុងទីណា ចម្រើនឥន្ទ្រិយក្នុងទីនោះៗ ដោយ ការមិនសម្លឹងជាដើម ហើយបំណងនឹងស្លាប់ដូចបុគ្គលដែលទូន្មានខ្លួន ហើយ រង់ចាំកាលនៃការអស់ជីវិត មិនខ្លាចចំពោះសេចក្តីស្លាប់ សមដូចលោក ពោលទុក ( ក្នុងថេរគាថា ) ថា ខ្ញុំមិនមានមរណៈភ័យទេ សេចក្តីអាល័យក្នុងជីវិតក៏មិនមាន ។ អាត្មាមិនត្រេកអរនឹងសេចក្តីស្លាប់ មិនត្រេកអរ នឹងការរស់នៅ អាត្មារង់ចាំតែកាលនឹងបរិនិព្វាន ដូចជាអ្នកស៊ីឈ្នួល ទន្ទឹងតែ អស់ថ្ងៃ ដូច្នះ ។ បទថា ភាវិតោ ស ទន្តោ បានដល់ បុគ្គលនោះមានឥន្ទ្រិយអប់រំហើយ ទូន្មានខ្លួនហើយ ។ បទថា និស្សយតា បានដល់ តណ្ហានិស្ស័យនិងទិដ្ឋិនិស្ស័យ ។ បទថា ញត្វា ធម្មំ បានដល់ ដឹងនូវធម៌ដោយអាការទាំងឡាយ មានការមិន ទៀងជាដើម ។ បទថា អនិស្សិតោ បានដល់ ដែលនិស្ស័យ ២ យ៉ាងនោះ មិនអាស្រ័យហើយយ៉ាងនេះ ។ ដោយព្រះតម្រាស់នោះ ព្រះមានព្រះភាគទ្រង់ សម្តែងទុកថា ការមិនមានតណ្ហានិស្ស័យនិងទិដ្ឋិនិស្ស័យ ក្រៅអំពីការដឹងធម៌ រមែងមិនមាន ។ បទថា ភវាយ វិភវាយ វា បានដល់ សស្សតទិដ្ឋិ ឬ ឧច្ឆេទទិដ្ឋិ ។