សរ៧យ៉ាង

ក្បាលទី 54 · ទំព័រ 141

កប្បៈ ២ យ៉ាង ។ ព្រោះហេតុអ្វី ព្រោះលោកពោលទុកថាជាអ្នកមិនមានកប្បៈ គឺលះកប្បៈបានហើយ ។ ការពង្រីកសេចក្តីក្នុងគាថានេះងាយយល់ហើយ ។ បទថា សកំ បានដល់ ការប្រកាន់ថារបស់អញ ។ បទថា អសតា ច ន សោចតិ បានដល់ កាលវត្ថុដែលប្រកាន់ថារបស់ខ្លួនមិនមាន ដោយន័យថា មិនមានជាដើមរមែងសោកស្តាយ ។ បទថា ធម្មេសុ ច ន គច្ឆតិ បានដល់ មិនដល់នូវការលំអេងោដោយអំណាច ឆន្ទាគតិជាដើម ក្នុងធម៌ទាំងពួង ។ បទថា ស វេ សន្តោតិ វុច្ចតិ បានដល់ ដែលបុគ្គលនោះមានលក្ខណៈយ៉ាងនេះ ជាបុគ្គលឧត្តមជាងហៅថាជាអ្នកស្ងប់ ។ ការពង្រីកសេចក្តីក្នុងគាថានេះមានអត្ថងាយយល់ហើយ ។ ព្រះមានព្រះភាគ ទ្រង់បញ្ចប់ទេសនាដោយធម៌ដ៏កំពូល គឺអរហត្ត កាល ចប់ទេសនា ទេវតាមួយសែនកោដិបានសម្រេចអរហត្ត ចំនួនព្រះសោតាបន្ន ជាដើមរាប់មិនបាន ។