កាម២យ៉ាង

ក្បាលទី 54 · ទំព័រ 159

ពាក្យថា ជនទាំងឡាយពោលនូវធម្មជាតណាថា ឆ្ងាញ់និង មិនឆ្ងាញ់ក្នុងលោក ត្រង់ពាក្យថា ឆ្ងាញ់ បានដល់ សុខវេទនាផង វត្ថុជាទីប្រាថ្នា ផង ។ ពាក្យថា មិនឆ្ងាញ់ បានដល់ ទុក្ខវេទនាផង វត្ថុមិនជាទីប្រាថ្នាផង ។ ពាក្យថា ពោលនូវធម្មជាតណាក្នុងលោក គឺពោលនូវធម្មជាតណា សម្តែង នូវធម្មជាតណា ពណ៌នានូវធម្មជាតណា បំភ្លឺនូវធម្មជាតណា ថ្លែងនូវធម្មជាត ណា ហេតុនោះ ( ទ្រង់ត្រាស់ថា ) ជនទាំងឡាយ ពោលនូវធម្មជាតណាថា ឆ្ងាញ់និងមិនឆ្ងាញ់ក្នុងលោក ។