សិក្ខា៣យ៉ាង
ឆន្ទៈកើតឡើងអាស្រ័យធម្មជាតនោះ គឺឆន្ទៈកើតមាន កើត ប្រាកដ កើតឡើង កើតឡើងព្រម លេចឡើង លេចឡើងចំពោះអាស្រ័យ វត្ថុឆ្ងាញ់និងមិនឆ្ងាញ់ អាស្រ័យសុខនិងទុក្ខ អាស្រ័យសោមនស្សនិងទោមនស្ស អាស្រ័យវត្ថុជាទីប្រាថ្នានិងមិនជាទីប្រាថ្នា អាស្រ័យសេចក្តីត្រេកអរនិង សេចក្តីថ្នាំងថ្នាក់ ហេតុនោះ ( ទ្រង់ត្រាស់ថា ) ឆន្ទៈកើតឡើងអាស្រ័យនូវ ធម្មជាតនោះ ។ អធិប្បាយពាក្យថា ឃើញសេចក្តីវិនាសនិងសេចក្តីចម្រើនក្នុង រូបទាំងឡាយ ត្រង់ពាក្យថា ក្នុងរូបទាំងឡាយ បានដល់ មហាភូតរូប ៤ និងរូបដែលអាស្រ័យមហាភូតរូប ៤ ។ សេចក្តីចម្រើនឡើងនៃរូបទាំងឡាយតើដូចម្តេច ។ សេចក្តីចម្រើន ការកើត ការកើតព្រម ការលេចឡើង ការលេចឡើងចំពោះការកើតប្រាកដនៃ រូបទាំងឡាយឯណា នេះសេចក្តីចម្រើននៃរូបទាំងឡាយ ។ សេចក្តីវិនាសនៃរូបទាំងឡាយ តើដូចម្តេច ។ ការអស់ ការសូន្យ ការ បែកធ្លាយ ការធ្លុះធ្លាយ ការមិនទៀងទាត់ ការអន្តរធាននៃរូបទាំងឡាយឯណា នេះសេចក្តីវិនាសនៃរូបទាំងឡាយ ។ ពាក្យថា ឃើញសេចក្តីវិនាសនិងចម្រើនក្នុងរូបទាំងឡាយ គឺឃើញ យល់ ថ្លឹង ពិចារណា ធ្វើឲ្យជាក់ច្បាស់ ធ្វើឲ្យប្រាកដនូវសេចក្តីចម្រើននិងសេចក្តី វិនាសក្នុងរូបទាំងឡាយ ហេតុនោះ ( ទ្រង់ត្រាស់ថា ) ឃើញសេចក្តីវិនាស និងសេចក្តីចម្រើនក្នុងរូបទាំងឡាយ ។ អធិប្បាយពាក្យថា ជនក្នុងលោកធ្វើនូវវិនិច្ឆ័យ ត្រង់ពាក្យ ថា វិនិច្ឆ័យ បានដល់ វិនិច្ឆ័យ ២ គឺតណ្ហាវិនិច្ឆ័យ ១ ទិដ្ឋិវិនិច្ឆ័យ ១ ។ បុគ្គលធ្វើតណ្ញាវិនិច្ឆ័យ តើដូចម្តេច ។ ភោគៈទាំងឡាយរបស់បុគ្គលខ្លះ ក្នុងលោកនេះ ដែលមិនទាន់កើតឡើងក៏មិនកើតឡើងផង ភោគៈទាំងឡាយ ដែលកើតឡើងហើយ ក៏ដល់នូវការអស់រលីងផង ។