អដ្ឋកថា អត្តទណ្ឌសុត្តនិទ្ទេសទី ១៥
គប្បីជ្រាបវិនិច្ឆ័យក្នុងអត្តទណ្ឌសុត្តនិទ្ទេសទី ១៥ ដូចតទៅនេះថា គប្បីជ្រាបអត្ថក្នុងគាថាទី ១ មានពាក្យផ្តើមថា អត្តទណ្ឌា ភយំ ជាតំ ដូច្នេះ ។ ភ័យណារបស់សត្វលោកកើតហើយក្នុងលោកបច្ចុប្បន្ន ឬក្នុងសម្បរាយភព ភ័យទាំងអស់ កើតអំពីអាជារបស់ខ្លួន គឺកើតព្រោះហេតុប្រព្រឹត្តអាក្រក់របស់ ខ្លួន កាលបើដូច្នេះពួកអ្នកចូរមើលជនដែលទាស់ទែងគ្នា គឺចូរមើលជនដែល ជាស្តេចសក្យៈជាដើមនេះ ទាស់ទែងនូវគ្នានឹងគ្នា ។ ព្រះមានព្រះភាគ កាល ទ្រង់អប់រំជនដែលប្រទូស្ត អ្នកបដិបត្តិខុសចំពោះគ្នានោះយ៉ាងនេះហើយ ដើម្បីឲ្យ ជននោះកើតនូវសេចក្តីសង្វេគ ដោយការសម្តែងដល់ការបដិបត្តិប្រពៃរបស់ ព្រះអង្គទើបត្រាស់ថា តថាគតនឹងសម្តែងសំវេគធម៌ តាមដែលតថាគតធ្លាប់ សំវេគហើយ អធិប្បាយថា កាលមុនតថាគតជាពោធិសត្វ ។ បទថា តយោ គឺការកំណត់ចំនួន ។ បទថា ទណ្ឌា បានដល់ ទុច្ចរិត ។ បទថា កាយទណ្ឌោ បានដល់ កាយទុច្ចរិត ។ ក្នុងអាជាតាមផ្លូវ វាចាជាដើម ក៏មានន័យនេះដូចគ្នា ។ បទថា តិវិធំ កាយទុច្ចរិតំ បានដល់ ការប្រព្រឹត្តអាក្រក់ប្រព្រឹត្តទៅតាមផ្លូវកាយ មានបាណាតិបាតជាដើម ឬទុច្ចរិត ៣ ដែលបានឈ្មោះថា ប្រព្រឹត្តអាក្រក់ ព្រោះស្អុយដោយកិលេស ។ បទថា ចតុព្វិធំ បានដល់ វចីទុច្ចរិត ៤ មានមុសាវាទជាដើម ។ បទថា តិវិធំ បាន ដល់ មនោទុច្ចរិត ៣ យ៉ាង មានអភិជ្ឈាជាដើម ។ បទថា ទិដ្ឋធម្មិកំ បាន ដល់ ភ័យដែលបានទទួលក្នុងបច្ចុប្បន្ននេះ គឺក្នុងអត្តភាពនេះ ។ បទថា សម្បរាយិកំ បានដល់ ភ័យដែលបានទទួលក្នុងអត្តភាព ដែលមិនទាន់មកដល់ ។ បទថា អាគុចារី បានដល់ ជាអ្នកប្រព្រឹត្តអាក្រក់ គឺប្រព្រឹត្តខុស ។