សារីបុត្តសុត្តនិទ្ទេសទី ១៦

ក្បាលទី 54 · ទំព័រ 611

( ព្រះសារីបុត្តមានអាយុ ពោលដូច្នេះថា ) ក្នុងកាលមុន អំពីកាលនេះ ខ្ញុំមិនបានឃើញ ទាំងមិនបានឮ ( អំពីសំណាក់ ) អ្នកណាមួយទេ ព្រះសាស្តាមានព្រះសូរសៀងដ៏ពីរោះយ៉ាងនេះ ទ្រង់ចុះចាកឋានតុសិតមកកាន់ ពួក ។ ពាក្យថា ក្នុងកាលមុនអំពីកាលនេះ ខ្ញុំមិនបានឃើញ គឺក្នុង កាលមុនអំពីកាលនេះ ព្រះមានព្រះភាគអង្គនោះ ខ្ញុំមិនធ្លាប់ឃើញ ដោយចក្ខុ នេះ ដោយអត្តភាពនេះទេ ។ កាលដែលព្រះមានព្រះភាគ គង់ចាំវស្សាលើ ថ្មបណ្ឌុកម្ពល ក្រោមម្លប់បារិច្ឆត្តព្រឹក្ស នាឋានតាវត្តិង្ស មានពួកទេវតាហែហម ទ្រង់យាងចុះកាន់ក្រុងសង្កស្ស តាមជណ្តើរកែវត្រង់កណ្តាល ខ្ញុំមិនបានឃើញ ក្នុងកាលមុន វៀរលែងនូវការឃើញនេះ ។ ហេតុនោះ ( លោកពោលថា ) ក្នុងកាលមុនអំពីកាលនេះ ខ្ញុំមិនបានឃើញ ។ ពាក្យថា ព្រះសារីបុត្តមានអាយុ ( ពោល ) ថាដូច្នេះ ត្រង់ ពាក្យថា ដូច្នេះជាពាក្យតបទ ភ្ជាប់បទ បំពេញបទ ប្រជុំអក្ខរៈ ជាពាក្យសម្រួល ព្យញ្ជនៈ ពាក្យថា ដូច្នេះនុ៎ះ គឺជាលំដាប់បទ ។ ពាក្យថា មានអាយុ គឺពាក្យ ជាទីស្រឡាញ់ ជាពាក្យគោរព ពាក្យថា មានអាយុនុ៎ះ ជាពាក្យប្រកបដោយ សេចក្តីគោរព កោតក្រែង ។ ពាក្យថា សារីបុត្ត គឺជាឈ្មោះ ជាការរាប់ ជា ពាក្យសម្គាល់ ជាបញ្ញត្តិ ជាពាក្យហៅ ជានាម ជានាមកម្ម ជានាមបញ្ញត្តិ ជាសម្តី ជាគ្រឿងបញ្ជាក់ ជាគ្រឿងប្រកាសរបស់ព្រះថេរៈនោះ ហេតុនោះ ( លោក ពោលថា ) ព្រះសារីបុត្តមានអាយុពោលដូច្នេះ ។ ពាក្យថា ទាំងមិនបានឮ អំពីសំណាក់អ្នកណាមួយទេ ត្រង់ពាក្យ ថា មិន ជាពាក្យហាមឃាត់ ។ ពាក្យថា ទាំង ជាពាក្យតបទ ភ្ជាប់បទ បំពេញ បទ ប្រជុំអក្ខរៈ ជាពាក្យសម្រួលព្យញ្ជនៈ ពាក្យថា ទាំងនុ៎ះ គឺជាលំដាប់បទ ។ ពាក្យថា អ្នកណាមួយ គឺអ្នកណាមួយ ទោះ