ព្រះសូរសៀងព្រះសាស្តា

ក្បាលទី 54 · ទំព័រ 213

ពាល មានបញ្ញាទន់អន់ ជនទាំងអស់នេះជាអ្នកដំអក់នៅក្នុងទិដ្ឋិ ។ ពាក្យថា មិនយល់នូវធម៌របស់បុគ្គលដទៃ គឺមិនយល់តាម មិន ឃើញតាម មិនដឹងតាម មិនត្រេកអរតាមនូវធម៌ នូវទិដ្ឋិ នូវបដិបទា នូវមគ្គ របស់បុគ្គលដទៃ ហេតុនោះ ( ទ្រង់ត្រាស់ថា ) មិនយល់នូវធម៌របស់បុគ្គល ដទៃ ។ ពាក្យថា បុគ្គលពាល ជាអ្នកថោកទាប មានបញ្ញាទន់អន់ គឺបុគ្គលឈ្លើយ ល្ងង់ ថោកទាប ទន់អន់ ថោកថយ លាមក គម្រក់ ជា មនុស្សកម្ទេចកម្ទី មានបញ្ញាថោកទាប មានបញ្ញាទន់អន់ មានបញ្ញាថោកថយ មានបញ្ញាលាមក មានបញ្ញាគម្រក់ មានបញ្ញាស្តួចស្តើង ហេតុនោះ ( ទ្រង់ ត្រាស់ថា ) បុគ្គលពាល ជាអ្នកថោកទាប មានបញ្ញាទន់អន់ ។ ពាក្យថា ជនទាំងអស់ជាមនុស្សពាល មានបញ្ញាទន់អន់ គឺ ពួកសមណព្រាហ្មណ៍ទាំងអស់នេះ ជាបុគ្គលល្ងង់ ថោកទាប ទន់អន់ ថោក ថយ លាមក គម្រក់ ជាមនុស្សកម្ទេចកម្ទី សមណព្រាហ្មណ៍ទាំងអស់មាន បញ្ញាថោកទាប មានបញ្ញាទន់អន់ មានបញ្ញាថោកថយ មានបញ្ញាលាមក មានបញ្ញាគម្រក់ មានបញ្ញាស្តួចស្តើង ហេតុនោះ ( ទ្រង់ត្រាស់ថា ) ជន ទាំងអស់ជាមនុស្សពាល មានបញ្ញាថោកថយ ។ ពាក្យថា ជនទាំងអស់នេះ ជាអ្នកដំអក់នៅក្នុងទិដ្ឋិ គឺពួកស មណព្រាហ្មណ៍ទាំងអស់នេះ ជាអ្នកលុះក្នុងទិដ្ឋិ សមណព្រាហ្មណ៍ទាំងអស់ នោះកាន់ រៀន ប្រកាន់ បបោសអង្អែល ជាប់ចិត្ត បណ្តាទិដ្ឋិទាំង ៦២ នូវទិដ្ឋិ