ទ្រង់ជាអ្នកនាំពួក
ណាមួយហើយនៅ នៅរួម នៅជាប់ នៅត្រាំក្នុងទិដ្ឋិរបស់ខ្លួនៗ ។ បុគ្គលមាន ផ្ទះក្តីរមែងនៅក្នុងផ្ទះ បុគ្គលអ្នកត្រូវអាបត្តិក្តីរមែងនៅក្នុងអាបត្តិ បុគ្គលប្រកបដោយ កិលេសក្តី រមែងនៅក្នុងកិលេសយ៉ាងណាមិញ ពួកសមណព្រាហ្មណ៍ ទាំងអស់នេះជាអ្នកលុះក្នុងទិដ្ឋិ សមណព្រាហ្មណ៍ទាំងនោះកាន់ រៀន ប្រកាន់ បបោសអង្អែល ជាប់ចិត្ត បណ្តាទិដ្ឋិទាំង ៦២ នូវទិដ្ឋិណាមួយហើយនៅ នៅ រួម នៅជាប់ នៅត្រាំក្នុងទិដ្ឋិរបស់ខ្លួនៗ ហេតុនោះ ( ទ្រង់ត្រាស់ថា ) ជន ទាំងអស់នេះជាអ្នកដំអក់នៅក្នុងទិដ្ឋិ ។ ហេតុនោះព្រះមានព្រះភាគត្រាស់ថា បុគ្គលពាលជាអ្នកថោកទាប មានបញ្ញាទន់អន់រមែងមិនយល់ នូវធម៌របស់បុគ្គលដទៃ ជនទាំងអស់ជាមនុស្សពាល មាន បញ្ញា ទន់អន់ ជនទាំងអស់នេះជាអ្នកដំអក់នៅក្នុងទិដ្ឋិ ។ ប្រសិនបើបុគ្គលទាំងឡាយ ជាអ្នកមានបញ្ញាឈ្លាសវៃ មាន បញ្ញាបរិសុទ្ធល្អ មានញាណដ៏ផូរផង់ ដោយទិដ្ឋិរបស់ខ្លួន បណ្តាបុគ្គលទាំងឡាយ នោះ បុគ្គលណាមួយមានបញ្ញាទន់អន់ឥតមានទេ ព្រោះថាជនទាំងនោះ បានប្រកាន់ទិដ្ឋិយ៉ាងនោះហើយ ។ ពាក្យថា ដ៏ផូរផង់ដោយទិដ្ឋិរបស់ខ្លួន គឺផូរផង់ ស្អាត មិនសៅ ហ្មងដោយទិដ្ឋិរបស់ខ្លួន ដោយការគួររបស់ខ្លួន ដោយសេចក្តីគាប់ចិត្តរបស់ខ្លួន ដោយលទ្ធិរបស់ខ្លួន ហេតុនោះ ( ទ្រង់ត្រាស់ថា ) ដ៏ផូរផង់ដោយទិដ្ឋិរបស់ ខ្លួន ។ ពាក្យថា បុគ្គលទាំងឡាយ ជាអ្នកមានបញ្ញាឈ្លាសវៃ មាន បញ្ញាបរិសុទ្ធល្អ គឺមានបញ្ញាស្អាត មានបញ្ញាស្អាតវិសេស មានបញ្ញាបរិសុទ្ធ មានបញ្ញាថ្លាស្អាត មានបញ្ញាផូរផង់ ។ ឬថាមានការឃើញស្អាត មាន ការឃើញស្អាតវិសេស មានការឃើញបរិសុទ្ធិ មានការឃើញហ្មត់ចត់ មាន ការឃើញផូរផង់ ហេតុនោះ ( ទ្រង់ត្រាស់ថា ) មានបញ្ញាបរិសុទ្ធ