ព្រះអរហន្តជាតុសិត
គប្បីជ្រាបអត្ថក្នុងសារីបុត្តសុត្តនិទ្ទេសទី ១៦ ដែលមានពាក្យផ្តើមថា ន មេ ទិដ្ឋោ ដូចតទៅនេះថា ក្នុងបទទាំងនោះ បទថា ឥតោ បុព្វេ បានដល់ មុនអំពីព្រះមុនី យាងចុះត្រង់សង្កស្សនគរនេះ ។ បទថា វគ្គុវទោ បានដល់ មានព្រះសូរ សៀងដ៏ពីរោះ ។ បទថា តុសិតា គណិមាគតោ បានដល់ យាងមកអំពី តុសិត ព្រោះឃ្លាតចាកតុសិត មកកាន់ផ្ទៃមាតា ឈ្មោះថា គណី ព្រោះជា គណាចារ្យឬថាយាងមកអំពីទេវលោក ឈ្មោះតុសិតដោយអត្ថថា ជាទីត្រេកអរ ហើយមកជាគណាចារ្យ ឬថាយាងមកជាគណាចារ្យនៃព្រះអរហន្តទាំងឡាយ ដែលត្រេកអរហើយ ។ បទថា ឥមិនា ចក្ខុនា បានដល់ ដោយមំសចក្ខុតាមប្រក្រតី ដែលទាក់ទងក្នុងអត្តភាពនេះ ។ បទថា ឥមិនា អត្តភាវេន បានដល់ ដោយ អត្តភាពចុងក្រោយនេះ ។ បទថា តាវត្តឹសភវនេ បានដល់ ក្នុងស្ថានសួគ៌ ជាន់តាវត្តិង្ស ។ បទថា បរិច្ឆត្តកមូលេ បានដល់ ខាងក្រោមដើមរលួស ផ្អុង ។ បទថា បណ្ឌុលកម្ពលសិលាយំ បានដល់ លើថ្ម ដូចគ្នានឹងសំពត់ កម្ពលពណ៌ក្រហម ។ បទថា វស្សំ វុដ្ឋោ បានដល់ ប្រថាប់គង់ចាំវស្សា ។ បទថា ទេវគណបរិវុតោ បានដល់ ដែលពួកទេវតា ចោមរោមហើយ ។ បទថា ឱតិណ្ណោ គឺ អវតិណ្ណោ ។ បទថា ឥមំ ទស្សនំ បុព្វេ បានដល់ វៀរការឃើញគ្រានេះ មិនធ្លាប់ឃើញមកអំពីមុនឡើយ ។ បទថា ន ទិដ្ឋោ បានដល់ មិនធ្លាប់ឃើញក្នុងកាលដទៃ ។ បទថា ខត្តិយស្ស វា បានដល់ មិនធ្លាប់បានឮអំពីក្សត្រ ត្រាស់ប្រាប់ ក្នុងព្រាហ្មណ៍ជាដើមក៏មានន័យនេះដូចគ្នា ។ គប្បីជ្រាបវិនិច្ឆ័យក្នុងបទជាដើមថា មធុរវទោ ដូចតទៅ នេះថា ឈ្មោះថា មធុរវទោ ព្រោះព្រះសាស្តាត្រាស់ពីរោះ បរិបូណ៌ដោយ ព្យញ្ជនៈ ។ ឈ្មោះថា បេមនីយវទោ ព្រោះទ្រង់ត្រាស់ព្រះតម្រាស់ ដែល ឲ្យកើត សេចក្តីស្រឡាញ់ គួរដល់សេចក្តីស្រ