ព្រះអង្គជាបុគ្គលឯក

ក្បាលទី 54 · ទំព័រ 231

ពាក្យថា ជាអ្នកស្រវឹងដោយមានះ មានមានះបរិបូណ៌ គឺជា អ្នកស្រវឹង ប្រមាទ ឆ្កួត ស្រវឹងលើសលុបដោយសេចក្តីប្រកាន់ទិដ្ឋិរបស់ខ្លួនហេតុ នោះ ( ទ្រង់ត្រាស់ថា ) ជាអ្នកស្រវឹងដោយមានះ ។ ពាក្យថា មានមានះ បរិបូណ៌ គឺមានមានះពេញលេញ មានមានះសម្រេច មានមានះមិនខ្វះខាត ហេតុនោះ ( ទ្រង់ត្រាស់ថា ) ជាអ្នកស្រវឹងដោយមានះមានមានះបរិបូណ៌ ។ ពាក្យថា អភិសេកខ្លួនដោយចិត្តខ្លួនឯង គឺអភិសេកខ្លួនដោយ ចិត្តខ្លួនឯងថា អាត្មាអញជាបុគ្គលឈ្លាសវៃ ជាបណ្ឌិត មានបញ្ញា មានប្រាជ្ញា ជាគ្រឿងដឹង មានញាណ មានប្រាជាជាគ្រឿងបំភ្លឺ ជាមេធាវី ហេតុនោះ ( ទ្រង់ ត្រាស់ថា ) អភិសេកខ្លួនដោយចិត្តខ្លួនឯង ។ ពាក្យថា ព្រោះថាទិដ្ឋិនោះ បុគ្គលនោះសម្រេចដោយប្រការ ដូច្នោះ គឺទិដ្ឋិនោះ បុគ្គលនោះសម្រេច សមាទាន កាន់យក បបោសអង្អែល ជាប់ចិត្ត ចុះចិត្ត ចុះចិត្តស៊ប់ដោយប្រការដូច្នោះ ហេតុនោះ ( ទ្រង់ត្រាស់ថា ) ព្រោះថាទិដ្ឋិនោះ បុគ្គលនោះសម្រេចដោយប្រការដូច្នោះ ។ ហេតុនោះ ព្រះមាន ព្រះភាគត្រាស់ថា បុគ្គលនោះ សម្រេចដោយទិដ្ឋិ មានសារៈដ៏ក្រៃលែង ជាអ្នក ស្រវឹងដោយមានះ មានមានះបរិបូណ៌ អភិសេកខ្លួនដោយចិត្ត ខ្លួនឯងព្រោះថាទិដ្ឋិនោះបុគ្គលនោះសម្រេចដោយប្រការដូច្នោះ ។ ប្រសិនបើបុគ្គលទន់អន់ ដោយសារសម្តីរបស់បុគ្គលដទៃ ( បុគ្គលនោះ ) នឹងមានបញ្ញាថោកទាបជាមួយ ។ មួយទៀតបុគ្គលជាវេទគូ ជាអ្នកប្រាជ្ញដោយខ្លួនឯងបាន ឥតមានអ្នកណាមួយ ជាបុគ្គលពាលក្នុងពួកស មណៈទេ ។