ព្រះអង្គទ្រង់នាមថាពុទ្ធៈ
ពាក្យថា ប្រកាន់មាំក្នុងសកាយនៈនោះ គឺធម៌ឈ្មោះថាសកាយនៈ ទិដ្ឋិឈ្មោះថាសកាយនៈ បដិបទាឈ្មោះថាសកាយនៈ មគ្គឈ្មោះថាសកាយនៈ ។ ជនទាំងឡាយមានវាទៈមាំមួន មានវាទៈរឹងត្អឹង មានវាទៈដ៏មានកម្លាំង មានវាទៈ ខ្ជាប់ខ្ជួនក្នុងសកាយនៈ ហេតុនោះ ( ទ្រង់ត្រាស់ថា ) ប្រកាន់មាំក្នុងសកាយនៈ នោះ ។ ហេតុនោះព្រះមានព្រះភាគត្រាស់ថា បុគ្គលទាំងឡាយរមែងពោលនូវសេចក្តីបរិសុទ្ធ ក្នុងធម៌នេះឯង មិនពោលនូវសេចក្តីបរិសុទ្ធ ក្នុងធម៌ទាំងឡាយឯទៀតទេ ពួក បុគ្គលអ្នកមានលទ្ធិ ដូចជាកំពង់ តាំងនៅស៊ប់ក្នុងទិដ្ឋិដ៏ច្រើន យ៉ាងនេះឯង ប្រកាន់មាំក្នុងសកាយនៈនោះ ។ មួយទៀតបុគ្គលប្រកាន់មាំក្នុងសកាយនៈ តែងយល់នូវបុគ្គល ដទៃណាមួយ ថាជាបុគ្គលពាលក្នុងសកាយនៈនុ៎ះ បុគ្គលនោះកាលពោលនូវ បុគ្គលដទៃថាពាល ថាមានធម៌មិនបរិសុទ្ធ តែងនាំមកនូវជម្លោះខ្លួនឯង ។ ពាក្យថា មួយទៀតបុគ្គលប្រកាន់មាំក្នុងសកាយនៈ គឺធម៌ឈ្មោះ ថាសកាយនៈ ទិដ្ឋិឈ្មោះថាសកាយនៈ បដិបទាឈ្មោះថាសកាយនៈ មគ្គឈ្មោះ ថាសកាយនៈ ។ បុគ្គលមានវាទៈមាំមួន មានវាទៈរឹងត្អឹង មានវាទៈដ៏មានកម្លាំង មានវាទៈខ្ជាប់ខ្ជួនក្នុងសកាយនៈ ហេតុនោះ ( ទ្រង់ត្រាស់ថា ) មួយទៀតបុគ្គល ប្រកាន់មាំក្នុងសកាយនៈ ។ ពាក្យថា តែងយល់នូវបុគ្គលដទៃណាមួយ ថាជាបុគ្គលពាល ក្នុងសកាយនៈនុ៎ះ ត្រង់ពាក្យថា នុ៎ះ គឺតែងយល់អ្នកណា ឃើញអ្នកណា មើល អ្នកណា ក្រឡេកឃើញអ្នកណា សម្លឹងឃើញអ្នកណា រំពឹងឃើញអ្នកណា ដទៃថាជាបុគ្គលពាល ថោកទាប ថោកថយ ទន់ទាប លាមក គម្រក់ អាប់ ឱនតាមទិដ្ឋិរបស់ខ្លួន តាមសេចក្តីគួររបស់ខ្លួន តាមសេចក្តីគាប់ចិត្តរបស់ខ្លួន តាមលទ្ធិរបស់ខ្លួន ហេតុនោះ ( ទ្រង់ត្រាស់ថា ) តែងយល់នូវបុគ្គលដទៃ ណាមួយថាជាបុគ្គលពាលក្