ព្រះអង្គទ្រង់នឹងធឹងដោយអាការៈ៥យ៉ាង

ក្បាលទី 54 · ទំព័រ 241

អដ្ឋកថ ា គប្បីជ្រាបវិនិច្ឆ័យក្នុងចូឡវិយូហសុត្តនិទ្ទេសទី ១២ ដូចតទៅនេះថា បទថា សកំ សកំ ទិដ្ឋិបរិព្វសានា សេចក្តីថា ក្នុងមហាសម័យនោះឯង ព្រះមានព្រះភាគដើម្បីទ្រង់ប្រកាសសេចក្តីនោះ ដល់ទេវតា ទាំងឡាយពួកខ្លះ ដែលមានចិត្តកើតឡើងថា សមណព្រាហ្មណ៍ដែលប្រកាន់ នូវទិដ្ឋិទាំងអស់នេះថា អញជាអ្នកត្រឹមត្រូវ សមណព្រាហ្មណ៍ទាំងនេះប្រកាន់ ថាខ្លួនត្រឹមត្រូវ តាំងនៅក្នុងទិដ្ឋិរបស់ខ្លួនបុណ្ណោះឬហ្ន៎ ឬថាប្រកាន់ទិដ្ឋិដទៃផង ដែរ ទើបទ្រង់ឲ្យព្រះពុទ្ធនិមិត្តទូលសួរព្រះអង្គដោយន័យមុននោះឯង ហើយត្រ ាស់ព្រះសូត្រនេះ ។ ក្នុងសូត្រនោះ គាថា ២ ខាងដើមជាពាក្យសួរ ។ ក្នុងគាថាទាំងនោះ បទថា សកំ សកំ ទិដ្ឋិបរិព្វសានា បានដល់ សមណព្រាហ្មណ៍ទាំងឡាយនៅក្នុងទិដ្ឋិរបស់ខ្លួន ។ បទថា វិគ្គយ្ញ នានា កុសលា វទន្តិ បានដល់ ប្រកាន់ទិដ្ឋិនោះយ៉ាងខ្លាំងក្លា ប្តេជ្ញាថា ខ្ញុំជាអ្នកឈ្លាសក្នុងទិដ្ឋិនោ ះ ជាអ្នកនិយាយច្រើន មិននិយាយតែម្តង ។