អន្តរាយ២យ៉ាង

ក្បាលទី 54 · ទំព័រ 259

ប្រកាន់ ។ សមណព្រាហ្មណ៍ទាំងឡាយ ( ណា ) ជាអ្នកប្រកាន់ថាសីល ឧត្តម ប្រកាន់ស្អិតនូវវត្ត បានពោលនូវសេចក្តីបរិសុទ្ធ ដោយការសង្រួមថា យើងសិក្សានូវសេចក្តីបរិសុទ្ធ របស់គ្រូនោះក្នុងទិដ្ឋិនេះតែម្យ៉ាង ( សមណព្រាហ្មណ៍ទាំងនោះ ) ជាអ្នកប្រកាន់ថាខ្លួនឈ្លាសវៃរមែងជាអ្នកចូលទៅរកភព ។ ពាក្យថា សមណព្រាហ្មណ៍ទាំងឡាយ ( ណា ) ជាអ្នក ប្រកាន់ថាសីលឧត្តម បានពោលនូវសេចក្តីបរិសុទ្ធ ដោយការសង្រួម សេចក្តី ថា មានសមណព្រាហ្មណ៍ពួកមួយ ជាអ្នកពោលថាសីលឧត្តម សមណព្រាហ្មណ៍ ទាំងនោះពោល និយាយ សម្តែង ពណ៌នា បំភ្លឺ ថ្លែងនូវសេចក្តីស្អាត ស្អាត វិសេស បរិសុទ្ធិ នូវការរួច រួចវិសេស រួចស្រឡះ ដោយគុណត្រឹមតែសីល ត្រឹមតែការសង្រួម ត្រឹមតែការរវាំង ត្រឹមតែការមិនប្រព្រឹត្តកន្លង ។ ( តួយ៉ាង ដូច ) សមណមុណ្ឌិកាបុត្ត បានពោលយ៉ាងនេះថា ម្នាលជាងឈើ ខ្ញុំបញ្ញត្ត បុរសបុគ្គល ដែលប្រកបដោយធម៌ ៤ ថាជាអ្នកមានកុសលបរិបូណ៌ មាន កុសលដ៏ឧត្តម ដល់នូវគុណដែលគួរដល់ដ៏ខ្ពង់ខ្ពស់ ជាសមណៈដែលគេផ្ចាញ់ មិនបាន ចុះធម៌ ៤ តើដូចម្តេច ម្នាលជាងឈើ បុគ្គលក្នុងលោកនេះ មិនធ្វើបាប កម្មដោយកាយ ១ មិនពោលពាក្យអាក្រក់ ១ មិនត្រិះរិះនូវតម្រិះអាក្រក់ ១ មិនចិញ្ចឹមជីវិតអាក្រក់ ១ ម្នាលជាងឈើ ខ្ញុំបញ្ញត្តបុរសបុគ្គល ដែល ប្រកបដោយធម៌ ៤ នេះឯងថា ជាអ្នកមានកុសលបរិបូណ៌ មានកុសលដ៏ឧត្តម ដល់នូវគុណដែលគួរដល់ដ៏ខ្ពង់ខ្ពស់ ជាសមណៈដែលគេផ្ចាញ់មិនបាន ។