ធម៌៣ជាមន្ទិលខាងក្នុង

ក្បាលទី 54 · ទំព័រ 263

បើបុគ្គលណាឃ្លាតចាកសីលនិងវត្តហើយ ។ អធិប្បាយពាក្យថា បុគ្គលនោះរមែងញាប់ញ័រ ព្រោះភ្លាត់ចាកកម្ម ត្រង់ពាក្យថា បុគ្គលនោះរមែងញាប់ញ័រ គឺបុគ្គលនោះរមែងញាប់ញ័រ ញាប់ញ័រខ្លាំង ញាប់ញ័រចំប្រប់ថា សីលក្តី វត្តក្តី សីលនិងវត្តក្តី អាត្មាអញខុស ហើយ អាត្មាអញប្រាសចេញហើយ អាត្មាអញភ្លាំងភ្លាត់ហើយ អាត្មាអញ ឃ្លៀងឃ្លាតហើយ អាត្មាអញប្រាសចាកអរហត្តផលហើយ ហេតុនោះ ( ទ្រង់ ត្រាស់ថា ) បុគ្គលនោះរមែងញាប់ញ័រ ។ ពាក្យថា ព្រោះភ្លាត់ចាកកម្ម គឺ បុគ្គលនោះរមែងញាប់ញ័រ ញាប់ញ័រខ្លាំង ញាប់ញ័រចំប្រប់ថា បុញ្ញាភិសង្ខារក្តី អបុញ្ញាភិសង្ខារក្តី អានេញ្ជាភិសង្ខារក្តី អាត្មាអញខុសហើយ អាត្មាអញប្រាស ចេញហើយ អាត្មាអញភ្លាំងភ្លាត់ហើយ អាត្មាអញឃ្លៀងឃ្លាតហើយ អាត្មាអញ ប្រាសចាកអរហត្តផលហើយ ហេតុនោះ ( ទ្រង់ត្រាស់ថា ) បុគ្គលនោះ រមែងញាប់ញ័រ ព្រោះភ្លាត់ចាកកម្ម ។ ពាក្យថា បុគ្គលនោះឯងតែងចង់បានផង ប្រាថ្នាផងនូវសេចក្តី បរិសុទ្ធ ត្រង់ពាក្យថា បុគ្គលនោះចង់បាន គឺចង់បានសីល ចង់បានវត្ត ចង់បាន ចង់បានខ្លាំង ចង់បានណាស់នូវសីលនិងវត្ត ហេតុនោះ ( ទ្រង់ត្រាស់ថា ) បុគ្គលនោះរមែងចង់បាន ។ ពាក្យថា ប្រាថ្នាផងនូវសេចក្តីបរិសុទ្ធ គឺប្រាថ្នានូវ សេចក្តីបរិសុទ្ធនៃសីល ប្រាថ្នានូវសេចក្តីបរិសុទ្ធនៃវត្ត ប្រាថ្នា ស្រឡាញ់ ចង់បាន ណាស់ នូវសេចក្តីបរិសុទ្ធនៃសីលនិងវត្ត ហេតុនោះ ( ទ្រង់ត្រាស់ថា ) បុគ្គលនោះឯងតែងចង់បានផង ប្រាថ្នាផងនូវសេចក្តីបរិសុទ្ធ ។