គោចរនិងអគោចរ

ក្បាលទី 54 · ទំព័រ 269

( បាប ) នោះ ឬអាស្រ័យនូវអារម្មណ៍ដែលខ្លួនឃើញ ឮ ឬ ប៉ះពាល់ហើយរមែងពោលសេចក្តីបរិសុទ្ធ ។ ការជាប់ចិត្តទាំងឡាយនៃបុគ្គលកាលប្រាថ្នាក្តី ការញាប់ញ័រក្នុង ធម៌ទាំងឡាយដែលខ្លួនកំណត់ហើយក្តី ការច្យុតិនិងការកើតក្តីនៃបុគ្គលណាមិន មានក្នុងលោកនេះ បុគ្គលនោះគប្បីញាប់ញ័រដោយកិលេសដូចម្តេចកើត គប្បី ជាប់ចិត្តក្នុងហេតុដូចម្តេចកើត ។ ពាក្យថា ការជាប់ចិត្តទាំងឡាយនៃបុគ្គលកាលប្រាថ្នា សេចក្តី ថា តណ្ហាលោកហៅសេចក្តីប្រាថ្នា បានដល់ តម្រេក តម្រេកមានកម្លាំង ។ បេ ។ អភិជ្ឈា លោភៈ អកុសលមូល ។ ពាក្យថា កាលប្រាថ្នា គឺកាលត្រូវការកា លចង់បាន កាលត្រេកអរ កាលស្រឡាញ់ កាលជាប់ចិត្ត ហេតុនោះ ( ទ្រង់ ត្រាស់ថា ) កាលប្រាថ្នា ។ ពាក្យថា ការជាប់ចិត្តទាំងឡាយ សេចក្តីថា តណ្ហា លោកហៅថាការជាប់ចិត្ត បានដល់ តម្រេក តម្រេកមានកម្លាំង ។ បេ ។ អភិជ្ឈា លោភៈ អកុសលមូល ហេតុនោះ ( ទ្រង់ត្រាស់ថា ) ការជាប់ចិត្តទាំងឡាយ នៃបុគ្គលកាលប្រាថ្នា ។ ពាក្យថា ការញាប់ញ័រក្នុងធម៌ទាំងឡាយដែលខ្លួនកំណត់ទុក ហើយក្តី ពាក្យថា ការកំណត់ បានដល់ ការកំណត់ ២ គឺការកំណត់គឺតណ្ហា ១ ការកំណត់គឺទិដ្ឋិ ១ ។ បេ ។ នេះការកំណត់គឺតណ្ហា ។ បេ ។ នេះការកំណត់ គឺទិដ្ឋិ ។ ជនទាំងឡាយមានសេចក្តីរង្កៀស ក្នុងការដណ្តើមយកនូវវត្ថុ រមែង ញាប់ញ័រក៏មាន កាលវត្ថុដែលគេកំពុងដណ្តើមរមែងញាប់ញ័រក៏មាន កាលវត្ថុ ត្រូវគេដណ្តើមហើយរមែងញាប់ញ័រក៏មាន ជនទាំងឡាយមានសេចក្តីរង្កៀស ក្នុងការប្រែប្រួលនៃវត្ថុរមែងញាប់ញ័រក៏មាន កាលវត្ថុកំពុងប្រែប្រួល រមែង ញាប់ញ័រក៏មាន កាលវត្ថុប្រែប្រួលហើយរមែងញាប់ញ័រ ញាប់ញ័រខ្លាំង ញាប់ញ័រ ចំប្រប់ក៏មាន ហេតុនោះ ( ទ្រង់ត្រាស់ថា )