បរិសុទ្ធនៃសីលនិងវត្ត
នេះ ពណ៌នាយ៉ាងនេះ បំភ្លឺយ៉ាងនេះ ថ្លែងយ៉ាងនេះនូវធម៌ គឺទិដ្ឋិ បដិបទា មគ្គ របស់ខ្លួនថា ធម៌នេះពេញលេញ បរិបូណ៌ មិនថោកថយ ហេតុនោះ ( ទ្រង់ ត្រាស់ថា ) សមណព្រាហ្មណ៍ពួកមួយបានពោលធម៌របស់ខ្លួនថា បរិបូណ៌ ។ ពាក្យថា បានពោលធម៌របស់ជនដទៃថាថោកថយ គឺសមណព្រាហ្មណ៍ពួកមួយបានពោលយ៉ាងនេះ សម្តែងយ៉ាងនេះ ពណ៌នាយ៉ាងនេះ បំភ្លឺ យ៉ាងនេះ ថ្លែងយ៉ាងនេះនូវធម៌ គឺទិដ្ឋិ បដិបទា មគ្គរបស់ជនដទៃថា នេះថោក ទាប នេះថោកទាបពេក នេះទន់ទាប នេះលាមក នេះអាក្រក់ នេះស្តួចស្តើង ហេតុនោះ ( ទ្រង់ត្រាស់ថា ) បានពោលធម៌របស់ជនដទៃថា ថោកទាប ។ ពាក្យថា ប្រកាន់យ៉ាងនេះរមែងទាស់ទែងគ្នា គឺកាន់យក ប្រកាន់ ស្ទាបអង្អែល ប្រកាន់ស្អិតយ៉ាងនេះ រមែងទាស់ទែងគ្នា គឺធ្វើនូវជម្លោះ ធ្វើនូវ ការប្រកាន់ ធ្វើនូវការទាស់ទែង ធ្វើនូវការវិវាទ ធ្វើនូវការបែកខែកគ្នាថា អ្នក មិនយល់ធម៌វិន័យនេះទេ ។ បេ ។ បើអ្នកអាចចូរអ្នកដោះចុះ ហេតុនោះ ( ទ្រង់ ត្រាស់ថា ) ប្រកាន់យ៉ាងនេះរមែងទាស់ទែងគ្នា ។ ពាក្យថា បានពោលនូវសម្មតិរបស់ខ្លួនៗ ថាពិត គឺថាលោក ទៀង ។ បេ ។ សត្វស្លាប់ហើយកើតទៀត ក៏មិនមែន មិនកើតទៀត ក៏មិនមែន ពាក្យនេះពិត ពាក្យដទៃជាមោឃៈ ហេតុនោះ ( ទ្រង់ត្រាស់ថា ) បានពោល នូវសម្មតិរបស់ខ្លួនៗថាពិត ។ ហេតុនោះព្រះមានព្រះភាគត្រាស់ថា ( សមណព្រាហ្មណ៍ទាំងឡាយ ) បានពោលធម៌របស់ខ្លួនថា បរិបូណ៌ បានពោលធម៌របស់ជនដទៃថាថោកថយ ( សមណ-