ធុតង្គ៨យ៉ាង
ព្រាហ្មណ៍ទាំងឡាយ ) ប្រកាន់យ៉ាងនេះរមែងទាស់ទែងគ្នា បាន ពោលនូវសម្មតិរបស់ខ្លួនៗថាពិត ។ ប្រសិនបើបុគ្គលជាអ្នកថោកថយ ព្រោះហេតុបុគ្គលដទៃបន្តុះ បង្អាប់ មិនមានបុគ្គលណាមួយវិសេសក្នុងធម៌ទាំងឡាយទេ ព្រោះថាបុគ្គល ច្រើននាក់ ជាអ្នកមានវាទៈដ៏មាំក្នុងផ្លូវរបស់ខ្លួន តែងពោលធម៌របស់ជនដទៃ ថាថោកទាប ។ ពាក្យថា ប្រសិនបើបុគ្គលជាអ្នកថោកថយ ព្រោះហេតុបុគ្គល ដទៃបន្តុះបង្អាប់ គឺប្រសិនបើបុគ្គលជាអ្នកផ្តេសផ្តាស ពាល ថោកថយ ថោក ទាប ទន់ទាប លាមក អាក្រក់ ស្តួចស្តើង ព្រោះហេតុតែបុគ្គលដទៃបន្តុះបង្អាប់ ព្រោះហេតុតែបុគ្គលដទៃនិន្ទា ព្រោះហេតុតែបុគ្គលដទៃតិះដៀល ព្រោះហេតុតែ បុគ្គលដទៃជេរ ហេតុនោះ ( ទ្រង់ត្រាស់ថា ) ប្រសិនបើបុគ្គលជាអ្នកថោក ថយ ព្រោះហេតុបុគ្គលដទៃបន្តុះបង្អាប់ ។ ពាក្យថា មិនមានបុគ្គលណាមួយវិសេស ក្នុងធម៌ទាំងឡាយ គឺមិនមានបុគ្គលណាមួយ ថ្លៃថ្លា ប្រសើរ វិសេស ជាប្រធាន ដ៏ឧត្តម ប្រសើរ ក្រៃលែង ក្នុងធម៌ទាំងឡាយទេ ហេតុនោះ ( ទ្រង់ត្រាស់ថា ) មិនមានបុគ្គល ណាមួយវិសេសក្នុងធម៌ទាំងឡាយ ។ ពាក្យថា ព្រោះថាបុគ្គលច្រើននាក់ តែងពោលធម៌របស់ជន ដទៃថា ថោកទាប គឺបុគ្គលច្រើននាក់ ពោលត្មះ និន្ទា តិះដៀលនូវធម៌របស់ ជនច្រើននាក់ ថាថោកទាប ថោកទាបពេក ទន់ទាប លាមក អាក្រក់ ស្តួចស្តើង ក៏មាន បុគ្គលច្រើននាក់ពោលត្មះ និន្ទា តិះដៀល នូវធម៌របស់ជនម្នាក់ថា ថោកទាប ថោកទាបពេក ទន់ទាប លាមក អាក្រក់ ស្តួចស្តើងក៏មាន បុគ្គល ម្នាក់ពោលត្មះ និន្ទា តិះដៀល នូវធម៌របស់ជនច្រើននាក់ ថាថោកទាប ថោកទាប ពេក ទន់ទាប លាមក អាក្រក់ ស្តួចស្តើងក៏មាន បុគ្គលម្នាក់ពោលត្មះ និន្ទាតិ ះដៀលនូវធម៌របស់ជនម្នាក់ ថាថោកទាប ថោកទាបពេ