ទីដេកអង្គុយដ៏ស្ងាត់

ក្បាលទី 54 · ទំព័រ 286

នរជនកាលឃើញ តែងឃើញនាមរូប លុះឃើញហើយរមែង ដឹងនូវនាមរូបនោះឯង បុគ្គលឃើញកាមច្រើនក៏មាន ឃើញ នាមរូបតិចក៏មាន ចំណែកជនអ្នកឈ្លាសទាំងឡាយ មិនពោល នូវសេចក្តីបរិសុទ្ធដោយការឃើញនោះទេ ។ បុគ្គលណាជាអ្នកមានវាទៈតាំងនៅមាំ ដែលគេមិនអាចទូន្មាន បានងាយ អ្នកធ្វើទិដ្ឋិដែលតែងតាំងហើយឲ្យជាប្រធាន បុគ្គលនោះអាស្រ័យ សភាវៈណាជាអ្នកពោលថាល្អ ពោលថាបរិសុទ្ធិក្នុងសភាវៈនោះ ឃើញថាពិត ក្នុងសភាវៈនោះ ។ ពាក្យថា បុគ្គលណាជាអ្នកមានវាទៈតាំងនៅមាំ ដែលគេមិន អាចទូន្មានបានងាយ គឺជាអ្នកមានវាទៈតាំងនៅមាំថា លោកទៀង ពាក្យនេះ ជាពាក្យពិត ពាក្យដទៃជាមោឃៈ ។ ជាអ្នកមានវាទៈតាំងនៅមាំថា លោកមិន ទៀង ។ បេ ។ សត្វស្លាប់ហើយកើតទៀត ក៏មិនមែន មិនកើតទៀត ក៏មិនមែន ពាក្យនេះជាពាក្យពិត ពាក្យដទៃជាមោឃៈ ។ ពាក្យថា ដែលគេមិនអាចទូន្មាន បានងាយ គឺបុគ្គលអ្នកមានវាទៈតាំងនៅមាំ គេទូន្មានបានដោយក្រ ឲ្យដឹងបាន ដោយក្រ ឲ្យយល់បានដោយក្រ ឲ្យឃើញបានដោយក្រ ឲ្យជ្រះថ្លាបានដោយ ក្រ ហេតុនោះ ( ទ្រង់ត្រាស់ថា ) បុគ្គលណាជាអ្នកមានវាទៈតាំងនៅមាំដែល គេមិនអាចទូន្មានបានងាយ ។ ពាក្យថា អ្នកធ្វើទិដ្ឋិដែលតែងតាំងហើយឲ្យជាប្រធាន គឺប្រព្រឹត្ត ធ្វើឲ្យជាប្រមុខ ធ្វើឲ្យជាប្រធាននូវទិដ្ឋិដែលតែងតាំងហើយ តាក់តែងហើយ