ធម៌ដ៏សមគួរដល់ការត្រាស់ដឹង
តម្កល់ទុកហើយ គឺថាជាអ្នកមានទិដ្ឋិជាទង់ជ័យ មានទិដ្ឋិជាទង់ មានទិដ្ឋិជា អធិបតី ត្រូវទិដ្ឋិរួបរឹត ហេតុនោះ ( ទ្រង់ត្រាស់ថា ) អ្នកធ្វើនូវទិដ្ឋិដែលតែងតាំង ហើយឲ្យជាប្រធាន ។ អធិប្បាយពាក្យថា អាស្រ័យនូវសភាវៈណា ជាអ្នកពោលថា ល្អក្នុងសភាវៈនោះ ត្រង់ពាក្យថា អាស្រ័យនូវសភាវៈណា គឺអាស្រ័យ អាស្រ័យព្រម ជាប់ស្អិត ចូលទៅរក ជ្រុលជ្រប់ ឱនទៅរកនូវសាស្តា នូវធម៌ ដែលសាស្តាពោលហើយ នូវគណៈ នូវទិដ្ឋិ នូវបដិបទា នូវមគ្គណា ហេតុនោះ ( ទ្រង់ត្រាស់ថា ) អាស្រ័យនូវសភាវៈណា ។ ពាក្យថា ក្នុងសភាវៈនោះ គឺ ក្នុងទិដ្ឋិរបស់ខ្លួន ក្នុងសេចក្តីចូលចិត្តរបស់ខ្លួន ក្នុងការពេញចិត្តរបស់ខ្លួន ក្នុង លទ្ធិរបស់ខ្លួន ។ ពាក្យថា ជាអ្នកពោលថាល្អ គឺជាអ្នកពោលថាល្អ ពោលថា ស្អាត ពោលថាជាបណ្ឌិត ពោលថាជាអ្នកប្រាជ្ញ ពោលប្រកបដោយញាណ ពោលប្រកបដោយហេតុ ពោលប្រកបដោយលក្ខណៈ ពោលប្រកបដោយ ការណ៍ ពោលប្រកបដោយឋានៈ ក្នុងលទ្ធិរបស់ខ្លួន ហេតុនោះ ( ទ្រង់ត្រាស់ ថា ) អាស្រ័យនូវសភាវៈណា ជាអ្នកពោលថាល្អក្នុងសភាវៈនោះ ។ អធិប្បាយពាក្យថា បុគ្គលនោះជាអ្នកពោលថាបរិសុទ្ធិ ឃើញ ថាពិតក្នុងសភាវៈនោះ ត្រង់ពាក្យថា ជាអ្នកពោលថាបរិសុទ្ធិ គឺជាអ្នកពោល ថាស្អាត ពោលថាស្អាតវិសេស ពោលថាបរិសុទ្ធិ ពោលថាផូរផង់ ពោល ថាផូរផង់ក្រៃលែង ។ ឬថាជាអ្នកឃើញថាស្អាត ឃើញថាស្អាតវិសេស ឃើញ ថាបរិសុទ្ធិ ឃើញថាផូរផង់ ឃើញថាផូរផង់ក្រៃលែង ហេតុនោះ ( ទ្រង់ត្រាស់