ទីបំផុតជុំវិញ៤យ៉ាង
កំណត់ គឺទិដ្ឋិ ១ ។ បេ ។ នេះការកំណត់គឺតណ្ហា ។ បេ ។ នេះការកំណត់គឺទិដ្ឋិ ។ ញាណលោកហៅថា ការពិចារណា បានដល់ បញ្ញា ការដឹងច្បាស់ ។ បេ ។ ការ មិនវង្វេង ការពិចារណាធម៌ ការយល់ត្រូវ ពាក្យថា ព្រាហ្មណ៍ពិចារណាហើយ រមែងមិនដល់នូវការកំណត់ គឺព្រាហ្មណ៍ពិចារណាហើយ ដឹងហើយ ថ្លឹងហើយត្រ ិះរិះហើយ ធ្វើឲ្យច្បាស់ហើយ ធ្វើឲ្យប្រាកដហើយ ថាសង្ខារទាំងពួងមិន ទៀង ថាសង្ខារទាំងពួងជាទុក្ខ ។ បេ ។ ពិចារណាហើយ ដឹងហើយ ថ្លឹងហើយត្រ ិះរិះហើយ ធ្វើឲ្យច្បាស់ហើយ ធ្វើឲ្យប្រាកដហើយថា របស់ណាមួយមាន កិរិយាកើតឡើងជាធម្មតា របស់ទាំងអស់នោះមានសេចក្តីរលត់ទៅវិញជាធម្មតា រមែងមិនដល់ មិនចូលទៅជិត មិនប្រកាន់ មិនស្ទាបអង្អែល មិនប្រកាន់ស្អិត នូវការកំណត់គឺតណ្ហាក្តី នូវការកំណត់គឺទិដ្ឋិក្តី ហេតុនោះ ( ទ្រង់ត្រាស់ថា ) ព្រាហ្មណ៍ពិចារណាហើយ រមែងមិនដល់នូវការកំណត់ ។ ពាក្យថា មិនលុះក្នុងទិដ្ឋិ ទាំងមិនមានផៅពង្សដោយញាណ សេចក្តីថាទិដ្ឋិ ៦២ បុគ្គលនោះបានលះបង់ ផ្តាច់ផ្តិល ឲ្យស្ងប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើង គឺញាណហើយ បុគ្គលនោះទិដ្ឋិឲ្យ ទៅមិនបាន នាំទៅមិនបាន បន្សាត់ទៅមិនបាន កួចយកទៅមិនបាន មិនមក មិនត្រឡប់មកកាន់ទិដ្ឋិនោះថា មានខ្លឹម ហេតុនោះ ( ទ្រង់ត្រាស់ថា ) មិនលុះ ក្នុងទិដ្ឋិ ។ ពាក្យថា ទាំងមិនមានផៅពង្សដោយញាណ គឺមិនធ្វើ មិនឲ្យកើត មិនឲ្យកើតព្រម មិនបង្កើត មិនបង្កើតចំពោះនូវផៅពង្ស គឺតណ្ហាក្តី នូវផៅពង្ស គឺទិដ្ឋិក្តី ដោយសមាបត្តិញ្ញាណ ៨ ក្តី ដោយអភិញ្ញាញាណ ៥ ក្តី ដោយមិច្ឆា-