ត្រជាក់ក្តៅដោយហេតុ២

ក្បាលទី 54 · ទំព័រ 296

ទិដ្ឋិ បុគ្គលនោះជាអ្នកមិនប្រឡាក់ ព្រោះលះបង់ការប្រឡាក់គឺតណ្ហា រលាស់ ចោលការប្រឡាក់គឺទិដ្ឋិ រមែងមិនប្រឡាក់ក្នុងអបាយលោក មិនប្រឡាក់ក្នុង មនុស្សលោក មិនប្រឡាក់ក្នុងទេវលោក មិនប្រឡាក់ក្នុងខន្ធលោក មិនប្រឡាក់ ក្នុងធាតុលោក មិនប្រឡាក់ មិនប្រឡាក់ព្រម មិនចូលទៅប្រឡាក់ក្នុងអាយតន លោក ជាអ្នកមិនប្រឡាក់ មិនប្រឡាក់ព្រម មិនចូលទៅជិតប្រឡាក់ ឃ្លាត ចេញ រលាស់ចេញ រួចស្រឡះ មិនប្រកប សម្រេចនៅដោយចិត្តដែល ប្រាសចាកដែន គឺកិលេស ហេតុនោះ ( ទ្រង់ត្រាស់ថា ) មិនប្រឡាក់ក្នុង លោក ។ ពាក្យថា ជាអ្នកមិនតិះដៀលខ្លួនឯង សេចក្តីថា បុគ្គលរមែងតិះដៀល ខ្លួនឯងដោយហេតុ ២ គឺអំពើដែលខ្លួនធ្វើហើយ ១ មិនធ្វើហើយ ១ ។ តិះដៀល ខ្លួនឯងព្រោះអំពើដែលខ្លួនធ្វើហើយនិងមិនធ្វើហើយ តើដូចម្តេច ។ តិះដៀល ខ្លួនឯងថា កាយទុច្ចរិតអញធ្វើហើយ កាយសុចរិតអញមិនបានធ្វើ តិះដៀល ខ្លួនឯងថា វចីទុច្ចរិតអញធ្វើហើយ មនោទុច្ចរិតអញធ្វើហើយ បាណាតិបាត អញធ្វើហើយ ។ បេ ។ មិច្ចាទិដ្ឋិអញធ្វើហើយ សម្មាទិដ្ឋិអញមិនបានធ្វើ ។ តិះដៀល ខ្លួនឯង ព្រោះអំពើដែលខ្លួនធ្វើហើយនិងមិនធ្វើហើយ យ៉ាងនេះឯង ។ ម្យ៉ាងទៀតតិះដៀលខ្លួនឯងថា អញមិនបានបំពេញក្នុងសីលទាំងឡាយ តិះដៀល ខ្លួនឯងថា អញមិនគ្រប់គ្រងទ្វារក្នុងឥន្ទ្រិយទាំងឡាយ ថាអញមិនដឹងប្រមាណ ក្នុងភោជន ថាអញមិនប្រកបរឿយៗនូវការភ្ញាក់រពឫក ថាអញមិនប្រកបដោយ សតិនិងសម្បជញ្ញៈ ថាសតិប្បដ្ឋានទាំង ៤ អញមិនបានចម្រើន ថាសម្មប្បធាន ៤ អញមិនបានចម្រើន ថាឥទ្ធិបាទ ៤ អញមិនបានចម្រើន ថាឥន្ទ្រិយ ៥ អញ